ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ដួលសន្លប់​ស្តូកស្តឹង​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ដួលសន្លប់​ស្តូកស្តឹង​ ​

ខេត្ត​ប៉ៃលិន​៖​បុរស​ម្នាក់​បាន​សន្លប់​ស្តូកស្តឹង​ខណៈ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​សុខៗ ស្រាប់តែ​ត្រូវ​រថយន្ត​ហ៊ី​យាន​ដាយ​មួយគ្រឿង បាន​បើក​ចេញពី​កា​រ៉ា​ស់ ហើយ​មក​បុក​ពេញទំហឹង ត្រួវបាន​សមត្ថកិច្ច​ចរាច​រណ៍ ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។
​ហេតុ​ការណ៏​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លួវបំបែក​ជា​បី ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា មុនពេល កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ​សាត 1F-5575 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​ស្រាបតែ​មាន​រថយន្ត​១
​គ្រឿង ម៉ាក​ហ៊ី​យាន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3556 បាន​បើក​ចេញពី​កា​រ៉ា​ស់ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​ក៏​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​ថយ​ក្រោយ​ចូល​ក្នុង​កា​រ៉ាស់​វិញ​ហើយ​អ្នកបើកបរ​បានរ​ត់​គេ​ច​ខ្លួន​បាត់​ស្រមោល ។
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវ​បាន​រថយន្ត របស់​សមត្ថកិច្ច​ចរាច​រណ៏​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អែល ឌូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ពីរ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ជិះ​ម៉ូតូ ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ​សាត 1F-5575 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង រងរបួស​បែកក្បាល​ផ្នែក​ខាងក្រោយ និង​ផ្ទៃមុខ ។
​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ អួ​ក មិន​ស្គាល​ត្រកូល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បើករថយន្ត​ម៉ាក​ហ៊ី​យាន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3556 ចេញពី​កា​រ៉ាស់​ក្នុង​ទិសដៅ​ពី​លិច​ទៅកើ​ត​ហើយ​ក៏​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែងកើតហេតុ តែម្តង ។
​បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​បង្ក​ត្រួវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ប៉ៃលិន ៕

14045794_544402199085968_7170111109293780207_n - Copy 14064059_544402112419310_5511358297663737346_n - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya