ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ថៃ​ចាប់​កម្មករ​ខ្មែរ​៣​នាក់ ឆ្លងដែន​ចូល​ទៅ​កាប់​ឈើ​

ថៃ​ចាប់​កម្មករ​ខ្មែរ​៣​នាក់ ឆ្លងដែន​ចូល​ទៅ​កាប់​ឈើ​

កម្មករ​ខ្មែរ​ចំនួន​៣​នាក់ ត្រូវបាន​ក្រុម​ទាហាន​ថៃ​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​នូវ​សម្ភារ​ជា​មធ្យោបាយ​ពាក់ព័ន្ធ​កាប់​អារ​ឈើ​មួយ​ចំនួន​ខណៈ​កម្មករ​ខ្មែរ​ទាំង​៣​នាក់​នោះ​ឆ្លងដែន​ចូល​ដី​ថៃ​ក្នុង​ទឹកដី​ខេត្ត​ច័ន្ទ​បុរី​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់រ​ណា​យន្ត កាត់​ឈើ​នៅ​ក្នុង​ព្រៃ​លិច​ទឹក​ដី​ថៃ​មួយ​កន្លែង​ក្នុង​ទឹកដី​ខេត្ត​ច័ន្ទ ស្ថិត​ក្បែរ​ចំណុច​បង្គោល​ព្រំដែន​លេខ​៦៧ ក្នុង​ភូមិសាស្ត្រ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦​។​
​កម្មករ​ខ្មែរ​ទាំង​៣​នាក់​ខាងលើ​កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦ ត្រូវ​ទាហាន​ថៃ​ចាប់​ប្រគល់​ឱ្យ​តម្រួត​ថៃ​នៃ​អធិការដ្ឋាន ស្រុក​ពោង​ណាំ​រ៉​ន ក្នុង​ខេត្ត​ច័ន្ទ​បុរី នាំ​ខ្លួន​យក​ទៅ​សាកសួរ​និង​អនុវត្ត​តាម​ផ្លូវច្បាប់​។​
​សូម​រំលឹក​ថា កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​មាន​កម្មករ​ខ្មែរ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​បាន​ចូល​ធ្វើ​សកម្មភាព​កាប់​ឈើ​គ្រញូង​នៅ​ទឹកដី​ថៃ​ក្នុង​ខេត្ត​ត្រាត​ឈម​និង​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​ទាហាន​ថៃ​បាញ់​សម្លាប់ ចំណែក​កម្មករ​មួយចំនួន​ទៀត​រត់គេច​ខ្លួន​គេចផុត​ពី​គ្រោះថ្នាក់​បាញ់ប្រហារ​នោះ​។ សកម្មភាព​កាប់​ឈើ​ក្នុង​ដី​ថៃ​ត្រូវ​គេ​រាយការណ៍​ឱ្យដឹងថា កម្មករ​ខ្មែរ​តែងតែ​រង​ការចាប់ខ្លួន បាញ់​សម្លាប់​ពី​ទាហាន ជា​បន្តបន្ទាប់​ផង​ដែរ​៕
14045536_544324119093776_5609710386050532266_n 14068193_544324129093775_2986414098447178417_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya