ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ហួសចិត្ត​របស់​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​តាម​មូលដ្ឋាន​រូបនេះ ប្រឌិត​ចោរប្លន់​បាញ់​ត្រូវ​ចំ​ក្បាល​ហើយ​ប្លន់​យក​លុយ​ថ្លៃ​គោ​របស់​គាត់​អស់​តែ​តាម​ការពិត​លុយ​នោះ គាត់​ឲ្យទៅ​ស្រី​ស្នេហ៍​

ហួសចិត្ត​របស់​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​តាម​មូលដ្ឋាន​រូបនេះ ប្រឌិត​ចោរប្លន់​បាញ់​ត្រូវ​ចំ​ក្បាល​ហើយ​ប្លន់​យក​លុយ​ថ្លៃ​គោ​របស់​គាត់​អស់​តែ​តាម​ការពិត​លុយ​នោះ គាត់​ឲ្យទៅ​ស្រី​ស្នេហ៍​

ភ្នំពេញ​៖ ហេតុការណ៍​ហួសចិត្ត​របស់​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​តាម​មូលដ្ឋាន​រូបនេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ផ្ទះសំណាក់ «​ហេង​លាភ​ដា​ណែ​ត​ត្រជាក់ចិត្ត​» នៅ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។​
CNRP ម្នាក់​ដែល​មាន​តួនាទី​ជា​ជំទប់​ទី​១ ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់ ស្រាប់តែ​ពេល​ចេញ​មក​វិញ រអិល​ជើង​ដួល​បណ្តាលឲ្យ​បែកក្បាល ពេល​នោះ​ទំនង​ខ្លាច​ប្រពន្ធ​ដឹង​រឿងអាស្រូវ​របស់​ខ្លួន ក៏​ប្រឌិត​រឿង​ចោរប្លន់​យកលុយ​ថ្លៃ​គោ​តែ​ម្តង ធ្វើឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចុះ​ទៅ​សួរនាំ​ដើម្បី​ជួយ​អន្តរាគមន៍​ពេញ​ទឹក​ពេញ​ដី​។​
​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់​ថា «​ជន​នេះ​មានឈ្មោះ ផង ភឺន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្រដាស​ខ ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ជា​ជំទប់​ទី​១​ឃំ​ុ​តាំងក្រសាំង​ទៀតផង​»​។​
​លោកស្នងការ​បាន​បន្ត​ថា មុនពេល​កើតហេតុ​ជននេះ បាន​នាំ​ស្រី​ទៅ​ដេក​នៅ​ផ្ទះសំណាក់ ហេង​លាភ​ដា​ណែ​ត​ត្រជាក់ចិត្ត នៅ​ផ្អាវ ស្រាប់តែ​ពេល​ចេញ​មក​វិញ ក៏​បាន​រអិល​ជើង​ដួល​នៅ​មុខ​បន្ទប់ទឹក​បណ្តា​អោយ​បែកក្បាល​ខាងក្រោយ​។ ដោយសារ​តែ​ជួប​រឿង អកុសល​បែប​នេះ នៅពេល​ចេញពី​ផ្ទះសំណាក់​បាន​ប្រាប់​គេ​ថា ចោរ​ប្លន់​បាញ់​ត្រូវ​ចំ​ក្បាល​ហើយ​ប្លន់​យកលុយ​ថ្លៃ​គោ​របស់​គាត់​អស់​តែ​តាម​ការពិត​លុយ​នោះ គាត់​ឲ្យទៅ​ស្រី​ស្នេហ៍​។​
​លោក​ឧត្តមសេនីយ៍ បែន រ័ត្ន បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​រឿង​នេះ​កើតឡើង លោក​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​សហការ​ជាមួយក​ម្លាំង​នគរបាល​មូលដ្ឋាន ចុះ​ទៅ​ស្រាវជ្រាវ​ជាបន្ទាន់ ប៉ុន្តែ​ក្រោយ​ការសួរនាំ​ម្ចាស់ផ្ទះ​សំណាក់ និង​ស្រី​ស្នេហ៍​របស់​គាត់​ទើប​ដឹងថា គាត់​ប្រឌិត​រឿង​សង្ស័យ​ខ្លាច​ប្រពន្ធ​ខឹង​។​
​បើ​តាម​លោក​ស្នងការ រហូតមកដល់​ពេលនេះ​ជន​ឆបោក​ខាងលើ មិនដឹង​ទៅ​ណា​នោះទេ សូម្បី​តែ​សមត្ថកិច្ច​ស្វែងរក​ក៏​មិនទាន់​ឃើញ​ដែរ ដើម្បី​យក​មក​សួរ​នាំ​បន្ត​៕

14021662_341168989548232_5932690489577148652_n 14039932_341169002881564_5462383611261910253_n 14100415_341169026214895_462210945091029223_n 14102202_341168966214901_1895915697337948617_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya