ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » នៅ​ព្រះសីហនុ ព្រះសង្ឃ​ដែល​បើក​ឡាន​បុក​ម៉ូតូ ២​នាក់​របួស ចាប់​ផ្សឹក​នៅ​ព្រឹក​ថ្ងៃ​នេះ ​

នៅ​ព្រះសីហនុ ព្រះសង្ឃ​ដែល​បើក​ឡាន​បុក​ម៉ូតូ ២​នាក់​របួស ចាប់​ផ្សឹក​នៅ​ព្រឹក​ថ្ងៃ​នេះ ​

ព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦​នេះ ព្រះសង្ឃ​មួយ​អង្គ​ដែល​បើករថយន្ត​បុក​ម៉ូតូ​២​គ្រឿង បណ្តាលឲ្យ​រងរបួស​២​នាក់ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នោះ ពេលនេះ​ត្រូវបាន​មន្ត្រី​សង្ឃ និង​មន្ទីរ​ធម្មការ និង​សាសនា ផ្សឹក​រួចហើយ​, បញ្ចូនទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ក្រុងព្រះសីហនុ ។​
​ព្រះសង្ឃ​មួយ​អង្គ ដែល​បាន​បើករថយន្ត Highlander មួយ​គ្រឿង​ទៅ​បុក​ម៉ូតូ​២​គ្រឿង បណ្តាលឲ្យ​រងរបួស​២​នាក់ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​យប់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦​នេះ មាន​ព្រះនាម យុ សុទិ (​ឈ្មោះ​ដើម ដែន មករា​) គង់នៅ​វត្ត​រុក្ខា​រាម ខេត្ត​ប៉ៃលិន ដែល​បាន​មក​គង់នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ នៅ​ម៉ោង​ជាង​៧​យប់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦​ម្សិលមិញ មាន​សង្ឃ​មួយ​អង្គ បើករថយន្ត Highlander មួយ​គ្រឿង​ទៅ​បុក​ប៉ះ​ម៉ូតូ​២​គ្រឿង នៅ​ផ្លូវ​ឯករាជ្យ​ម្តុំ​ស្ពាន​អូរ​សំអាត​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​បុរស​២​នាក់ ភាគី​ខាង​ម៉ូតូ​រង​របួស​។​
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បានបញ្ជាក់​ថា ក្រោយ​កើតហេតុ លោក​បាន​បញ្ជា​ឲ្យ​ឃាត់​ព្រះកាយ​ព្រះសង្ឃ​អង្គ​នេះ មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្តទៀត​៕
14102649_1646976842283347_3411950715212757445_n 14117966_1646976835616681_2620856425724650992_n fn-2016-08-22-08-51-20-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya