ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » រឿងរ៉ាវ​ដ៏​កម្សត់​របស់​ក្រុមគ្រួសារ​ចោរប្លន់​ទូរស័ព្ទ ដែល​បាញ់​សម្លាប់​ខ្លួនឯង ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​ថវិកា និង​គ្រឿង​បរិភោគ​ដល់​ប្រពន្ធ​ជនល្មើស

រឿងរ៉ាវ​ដ៏​កម្សត់​របស់​ក្រុមគ្រួសារ​ចោរប្លន់​ទូរស័ព្ទ ដែល​បាញ់​សម្លាប់​ខ្លួនឯង ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​ថវិកា និង​គ្រឿង​បរិភោគ​ដល់​ប្រពន្ធ​ជនល្មើស

(​ភ្នំពេញ​)៖ ប្រពន្ធ​ជនល្មើស​ដែល​ជា​ចោរប្លន់​ទូរស័ព្ទ ហើយ​គិត​ខ្លី​បាញ់​សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់​ជួល កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា កន្លងទៅនេះ បាន​បើក​កកាយ​នូវ​រឿងរ៉ាវ ដ៏​លំបាក​ដែល​នាង និង​ប្តី​របស់​នាង​បាន​ឆ្លងកាត់ មុន​នឹង​ស្វាមី​របស់​នាង បាន​សម្រេចចិត្ត​ធ្វើ​ចោរ​ប្លន់​ទូរស័ព្ទ រហូតដល់​ស្លាប់​បែបនេះ​។​
​តាម​ការបំភ្លឺ​របស់​ភរិយា​ជនល្មើស​បាន​រៀបរាប់ថា នាង​មាន​ស្រុកកំណើត នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​ទៅ​ធ្វើការ​នៅ​ក្លឹប​ស្នូឃ័រ ខេត្តសៀមរាប បាន​ជួប​ជាមួយ​បុរស​ឈ្មោះ ហេង សុខ​មាន ជា​បុគ្គលិក​ក្រុមហ៊ុន metfone និង​បាន​រៀបការ​គ្នា​ជា​ប្តី​ប្រពន្ធ ក្នុង​ឆ្នាំ​២០១១ នៅ​ស្រុកកំណើត​រួច​ត្រឡប់​ទៅ​ធ្វើការ​នៅ​ខេត្ត​សៀមរាប​វិញ​ដដែល ក្រោយមក​ប្តី​ខ្នាង​ឲ្យ​នាង​ឈប់​ធ្វើការ ដោយ​គាត់​ជា​អ្នករ៉ាប់រង​ជីវភាព​ទាំងស្រុង​។​
​ស្ត្រី​រូប​នេះ​បានឲ្យដឹង​ទៀតថា «​ប្តី​ខ្ញុំ​ធ្វើការ​បាន​160$ ក្នុង​១​ខែ ដោយ​គាត់​ចេះ​ចិន អង់គ្លេស និង IT ច្បាស់​។ គាត់​បាន​សុំ​ក្រុមហ៊ុន​ឡើង​ប្រាក់ខែ តែ​ក្រុមហ៊ុន​មិន​ព្រម​ឡើង​ឲ្យ ថែម​ទាំង​កាត់​ប្រាក់​ហូប​ប្រចាំថ្ងៃ និង​ថ្លៃ​សាំង​ទៀត ប្តី​ខ្ញុំក៏​បាន​លាឈប់ កាល​នោះ​គ្រួសារ​ខ្ញុំ​បាន​ខ្ចី​លុយ​ធនាគារ​១០០០​ដុល្លារ ដើម្បី​ទិញ​ម៉ូតូ ដោយ​យក​ប្លង់​ដី​ម្តាយ​នាង​ខ្ញុំ​នៅ​ពោធិ៍សាត់ ដាក់​បញ្ចាំ តែ​ក្រោយមក​ម៉ូតូ​នោះ​ត្រូវ​ចោរ​លួច​បាត់​។ បន្ទាប់​មកប្តី​ខ្ញុំ​បាន​ដាក់ពាក្យ​ធ្វើការ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត តែ​គ្មាន​អ្នក​ណា​ទទួល រហូត​បាន​ជាប់​ការងារ​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ភោជនីយដ្ឋាន​និង​ផ្ទះសំណាក់​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។ ឯ​ខ្ញុំ​ក៏​បាន​ទៅ​ធ្វើការ​ជាមួយគ្នា ពេល​នោះ​ពួក​ខ្ញុំ​ខិតខំ​សន្សំ​ប្រាក់​ធីប​ដែល​ភ្ញៀវ ឲ្យ​រហូត​សងបំណុល​ធនាគារ​រួច និង​សល់​លុយ​មួយចំនួន ពួក​ខ្ញុំ​ក៏​បាន​ខ្ចី​លុយ​ធនាគារ ៥០០០​ដុល្លារ​បន្ថែមទៀត ដើម្បី​បើកហាង​ហូបចុក​ខ្លួនឯង តែ​ក៏​ត្រូវ​ខាតបង់​អស់​គិត​ជា​ទឹកប្រាក់​ប្រហែល ៣​ម៉ឺន​ដុល្លារ​»​។​
​ភរិយា​ជនល្មើស​បានឲ្យដឹង​ទៀត​ថា ក្រោយមក​ពួកគេ​បាន​ត្រលប់មក​ខេត្ត​សៀមរាប​វិញ ប្តី​នាង​បាន​ម៉ៅការ​សំណង់​ពី​ក្រុមហ៊ុន​ចិន​មួយ តែ​ថៅកែ​ចិន​បើ​កលុយ​ឲ្យ​មិន​គ្រប់ ពួកគេ​ក៏​បាន​ខ្ចី​លុយ​ធនាគារ​ម្តង​ទៀត​ចំនួន ៣៥០០​ដុល្លារ ដើម្បី​បើក​ឲ្យ​ថ្លៃ​កម្មករ​។ ហើយ​ប្តី​នាង​បាន​ទៅ​ទទួល​ម៉ៅការ​សំណង់​មួយកន្លែង​ទៀត​នៅ​ខេត្ត​កោះកុង​។ ក្រោយ​ចប់​គម្រោង​នៅ​កោះកុង ប្តី​នាង​ក៏​បាន​ទៅ​រក​ម៉ៅការ​នៅ​សំណង់​វា​រី​អគ្គីសនី ខេត្ត​ស្ទឹងត្រែង តែ​ពេល​ទៅ​ដល់​ប្តី​នាង បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ គឺ​ជំងឺឈាមសស៊ីឈាមក្រហម ពេលនោះ​នាង​បាន​ខ្ចី​លុយ​ធនាគារ​ម្តងទៀត​ដើម្បី​មើល​ជម្ងឺ​ប្តី ហើយ​បាន​មក​នៅ​ភ្នំពេញ​ដោយ​ស្នាក់នៅ​ផ្ទះ​មីង​ពូ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ក្រោយមក​ចេញទៅ​នៅផ្ទះ​ជួល​១​ខែ​៤០​ដុល្លារ​។​
​ស្ត្រី​ដដែល​បាន​បញ្ជាក់ទៀតថា «​ប្តី​ខ្ញុំ​បាន​ប្រាប់ថា​គាត់​បាន​ទទួល​ម៉ៅការ​សំណង់ ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​អូឡាំពិក ហើយ​គាត់​តែងតែ​ចេញ​ទៅ​ធ្វើការ​រៀងរាល់​ព្រឹក និង​ត្រលប់មក​ផ្ទះ​វិញ​រាល់​ល្ងាច មិន​ដែល​ដាច់​យប់​ទេ​។ ពួក​ខ្ញុំ​មាន​ម៉ូតូ​១​រឿង​ម៉ាក​ស្មាស់ សេរី​ឆ្នាំ​២០១២ ក៏​បាន​យក​ទៅ​បញ្ចាំ​៦០០ ដុល្លារ ដើម្បី​បង់​ការប្រាក់ និង​ឲ្យ​ថ្លៃឈ្នួល​ផ្ទះ​អស់​ដែរ​។ ក្រោយពេល​បញ្ចាំ​ម៉ូតូ​បាន​ប៉ុន្មាន​ថ្ងៃ ប្តី​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ចាស់​មួយ​គ្រឿង​មក​ផ្ទះ​ដោយ​ប្រាប់​ថា​ខ្ចី​គេ​។ នៅ​ថ្ងៃ​ទី ១៨ ខែ​សីហា ២០១៦ ប្តី​ខ្ញុំ​បាន​ឲ្យ​លុយ​មក​ខ្ញុំ​២០០ ដុល្លារ​សម្រាប់​បង់ថ្លៃ​ផ្ទះ និង​សង​ការប្រាក់​គេ ដោយ​ប្រាប់ថា​ជា​លុយ​ប្រាក់ខែ យប់​ហ្នឹង​ប្តី​ខ្ញុំ​ចេះ​តែ​និយាយ​ប្លែកៗ ដោយ​ប្រាប់​ឲ្យ​ខ្ញុំ​ឱប​គាត់​ឲ្យ​ណែន ហើយ​សួរ​ខ្ញុំ​ថា​បើ​អត់​ពី​បង​ទៅ​តើ​អូន​ចិញ្ចឹម​កូន​រស់​ទេ រួច​ហើយ​យក​កូន​មក​ដាក់​លើ​ដើមទ្រូង​និយាយ​ផ្តាំកូន​ថា បើ​អត់​ពី​ប៉ា​ទៅ​កូន​ត្រូវ​រក​មនុស្ស​ណា​ដែល​ល្អ​រស់នៅ​ជាមួយ​គេ​»​។​
​ភរិយា​ជនល្មើស​បាន​រៀបរាប់​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ ម៉ោង​៦៖០០​នាទី នាង​ខ្ញុំ​បានលឺ​សំឡេង​គោះ​ទ្វារ​និង​ស្រែក​ខ្លាំងៗ នាង​ខ្ញុំ​ចង់​ទៅ​បើក​ផ្ទះ តែ​ប្តី​ខ្ញុំ​ចេះតែ​អោប​ខ្ញុំ​ជាប់ និង​ប្រាប់​ខ្ញុំ​កុំឲ្យ​បើកទ្វា​រទាំងខ្លួនញ័​រ​ចំប្រប់ ហើយ​បាន​និយាយ​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​អង្សា​បងហើយ ពេល​នាង​ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​សម្តី​គាត់ ដោយ​ប្រឹង​ផ្ទៀង​ស្តាប់​សម្លេង​នៅ​ខាងក្រៅ កំពុង​តែ​ស្តាប់ ស្រាប់តែ​លឺសូរ​សំឡេង​កាំភ្លើង​មួយ​គ្រាប់ ភ្លាម​នោះ​នាង​ខ្ញុំ​បាន​ងាក​ទៅ​រកប្តី តែ​មិនឃើញ ខ្ញុំ​ក៏​ដើរចូល​ទៅក្នុង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ប្តី​ខ្ញុំ​ដួល​ស្លាប់​ឈាម​ជោគជាំ​ក្នុង​បន្ទប់ទឹក​បាត់ទៅហើយ ដោយ​ក្តីតក់ស្លុត​នាង​ខ្ញុំក៏​បាន​ដួល​ទៅ​លើ​ដី ហើយ​ប្រឹង​លូន​ទៅ​បើកទ្វារ​ឲ្យគេ​ជួយ ក៏​ឃើញ​សមត្ថកិច្ច​សម្រុកចូល​ទៅ​មើល​ក្នុង​បន្ទប់​។​
​ស្ត្រី​ដដែល​បាន​បញ្ជាក់ទៀតថា «​នាង​ខ្ញុំ​ពិតជា​មិន​ដែល​ដឹង​សោះ​ថា ប្តី​ខ្ញុំ​ជា​ចោរ ហើយក៏​មិន​ដែល​ដឹង​ថា​គាត់​មាន​កាំភ្លើង​ដែរ នេះ​បើ​ខ្ញុំ​ដឹង​ម្ល៉េះ​ខ្ញុំ​ហាម​គាត់​មិន​ឲ្យ​ជ្រុលខ្លួន​ធ្វើ​រឿង​ទុច្ចរិត​អញ្ចឹងទេ ហើយ​ខ្ញុំ​ក៏​មិន​ក្លាយ​ជា​ស្រី​មេម៉ាយ​ដូច្នេះ​ដែរ​។ ម្យ៉ាង​ខ្លួន​ជា​ស្រី ម្យ៉ាង​កូន​នៅ​ក្មេងខ្ចី​សុទ្ធតែ​ស្រី​ដល់​ទៅ​៣​នាក់ ម្យ៉ាង​ជំពាក់​បំណុល​គេ​»​។​
​ឃើញ​ដូច្នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ចិត្ត​អាណិតអាសូរ​ប្អូនស្រី ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា ៥​លាន​រៀល អង្ករ​៤​កា​រ៉ុង ទឹក​សុទ្ធ​៤​កេស ទឹកក្រូច​២​កេស ទឺកត្រីៗ​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ ជូន​ដល់​ប្អូនស្រី​ដើម្បី​ជា​ទុន​ក្នុង​ការដោះស្រាយ​ជីវភាព​បន្ត​ទៅមុខ​៕fn-2016-08-22-10-31-44-5 fn-2016-08-22-11-08-39-0 fn-2016-08-22-11-08-40-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya