ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​វ័យ​១៣​ឆ្នាំ​រំលោភ​ក្មេងស្រី​វ័យ​៥​ឆ្នាំ បានសម្រេច

ក្មេងប្រុស​វ័យ​១៣​ឆ្នាំ​រំលោភ​ក្មេងស្រី​វ័យ​៥​ឆ្នាំ បានសម្រេច

(​ភ្នំពេញ​)៖​ក្មេងប្រុស​មាន​វ័យ​ត្រឹមតែ​១៣​ឆ្នាំ​ម្នាក់ បាន​ចាប់រំលោភ​ក្មេងស្រី​មាន​វ័យ​ត្រឹមតែ​៥​ឆ្នាំ រហូត​បាន​សម្រេច តែ​ជា​លទ្ធផល​ត្រូវ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ប្ដឹង​សមត្ថកិច្ច ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​ឲ្យ​ឃាត់ខ្លួន​សួរនាំ​។​
​ករណី​រំលោភ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២២ ខែ សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​រោងស្នាក់នៅ​ការដ្ឋាន​សំណង់​បុរី​អង្គរ​ភ្នំពេញ ផ្លូវជាតិ​លេខ​៦ ក្រុម​១២ ភូមិ​ខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​លោក ឯក សេរី​វធ អធិការរង​នគរបាល​យុត្តិធម៌​ខណ្ឌ​ជ្រោយចង្វារ បានឲ្យដឹងថា ក្មេងប្រុស​បង្ក​ឈ្មោះ​ឃី ឌី អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ក្បែរ​ចំណុចកើតហេតុ​ខាងលើ​ជាមួយ​ម្ដាយ​ឈ្មោះ​ហេង លី និង​មាន​ស្រុកកំណើត​នៅ​វ​ស្រុក​កងមាស ខេត្ត​កំព ង់​ចាម​។​រី​ឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ធ រ​ត អាយុ​៥​ឆ្នាំ ស្នាក់នៅ​ចំណុច​កើតហេតុ​ខាងលើ ជាមួយ​ម្ដាយ​ឈ្មោះ​សេង ណា​រី​ន និង​មាន​ស្រុកកំណើត​នៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​
​លោក ឯក សេរី​វុ​ធ បានបញ្ជាក់​ថា បើ​តាម​ស្ត្រី​ឈ្មោះ​សេង ណា​រី​ន ត្រូវជា​ម្ដាយ​របស់ ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ពី​ដំ ណើ​រ​រឿង​ប្រាប់​សមត្ថកិច្ច​ថា​គាត់​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ធ្វើជា​កម្មករ​ជា​មួយ​ស្វាមី​នៅក្នុង​បុរី​អង្គរ​ភ្នំពេញ​រយះពេល​១​ឆ្នាំ​មកហើយ ដោយ​យក​កូនស្រី​រងគ្រោះ​មក​ស្នាក់នៅ ជាមួយ​នៅ​ក្នុង​រោង​កម្មករ​ដែល​ថៅកែ​សង់​អោយ​។ ជា​រៀងរាល់ថ្ងៃ​គាត់​និង​ប្តី​ទៅ​ធ្វើ​ការបាត់ៗ​ដោយ​ទុក​អោយ​កូនស្រី​រងគ្រោះ​នៅ​ចាំ​រោង​ម្នាក់ឯង​ហើយ​ថ្ងៃនោះ​ក៏​កើត​រឿង​នេះ​តែម្តង​។​
​លោក ឯក សេរី​វុ​ធ បាន​បញ្ជាក់ទៀតថា បើ​តាម​ស្ត្រី​ឈ្មោះ​ហេង លី ត្រូវជា​ម្តាយបង្កើត​របស់​ជនល្មើស​បាន​និយាយ​ទាំង​អួលដើមក​និង​ហួសចិត្ត​ថា គាត់​មិន​នឹកស្មាន​កូនប្រុ ស​របស់គាត់ ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ​។ ហើយ​គាត់​ក៏​គ្មាន​ឪពុកម្តាយ គ្មាន​បងប្អូន​បង្កើត គ្មាន​ប្តី មាន​តែ​កូនប្រុស ម្នាក់​នេះ​គត់ គាត់​បា​នាំ​កូន​មក​ស្នាក់​នៅ​ធ្វើ​កម្មករ​ក្នុង​បូរី​អង្គ ភ្នំពេញ​ដោយ​ស្នាក់នៅ​ក្នុង​រោង​ក្បែរ​គ្នា​ជាមួយ​រោង​របស់​ម្តាយ​ជនរងគ្រោះ​ផងដែរ ។ ស្ត្រី​ជា​ម្ដាយ​របស់​ក្មេងប្រុស​បង្ក​បាន​ប្រាប់​សមត្ថកិច្ច​បន្តថា ថ្ងៃកើតហេតុ​នោះ​គាត់​បាន​ទៅ​ធ្វើការ​ដោយ​អោយ​កូន​នៅ​ចាំ​រោង មិន​នឹកស្មាន​ដល់​ថា​កូន​គាត់​ថ្លើម​ធំ ដល់​ម្លឹង​សោះ ហ៊ា ន​ចាប់​ក្មេងស្រី​ទៅ​វិញ​ហើយ​គាត់​បាន​និយាយ​ចុងក្រោយ​ថា គាត់​ប្រហែលជា​ឆ្កួត​ហើយ​បើ​កូន​គាត់​កូន​គាត់​ធ្វើ​យ៉ាង​នេះ​នោះ ។​
​លោក ឯក សេរី​វុ​ធ បាន​បន្ថែមថា ជុំវិញ​ករណី​នេះ​មនុស្ស​ជា ច្រើន​នាក់​ដែល​ត្រូវ ខូច​ទឹកចិត្ត​នោះ​គឺ​រងគ្រោះ​និង​ក្រុមគ្រួសារ​គួរអោយ​អាណិត ឯ​ម្តាយ​ជនល្មើស ក៏​គួរ​អោយ​សង្វេក​ដែរ ៕

14064015_544590359067152_1227794842151248767_n 14102427_544590335733821_3921240247816565432_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya