ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កែ​ទម្រង់​ផ្លាស់ប្តូរ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន

កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កែ​ទម្រង់​ផ្លាស់ប្តូរ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន

(​ភ្នំពេញ​)៖ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម ដែល​ធ្លាប់​ចូលរួម​សកម្មភាព ការពារ​បរិស្ថាន នៅ​តំបត់​អា​រ៉ែង ខេត្ត​កោះកុង បានប្រកាសថា ខ្លួន​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​កែទម្រង់ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​
​ការបញ្ជាក់​យ៉ាង​ដូច្នេះ របស់​កញ្ញា ធី សុវណ្ណ​ថា ធ្វើឡើង​បន្ទាប់​ពី​កញ្ញា បាន​ចូលរួម​ក្នុង​វេទិកា​ស្តីពី «​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​ក្នុង​ការចូលរួម​ក្នុង​វេទិកា​បរិស្ថាន​នេះ កញ្ញា​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ផ្តល់​ឱកាស​ឲ្យមាន​យោបល់ និង​បាន​សំណូមពរ រាជរដ្ឋាភិបាល​ជួយ​សាងសង់ ផ្លូវ​មួយ​ខ្សែ និង​ស្ពាន​១ នៅ​តំបន់​អា​រ៉ែ​ង រួម​ទាំង​ដាក់​តំបន់​អា​រ៉ែ​ង ជា​តំបន់​ទេសចរណ៍​ផងដែរ​។ ជា​ការឆ្លើយតប​សម្តេច​តេជោ នាយករដ្ឋមន្ត្រី យល់ព្រម​តាម​សំណើ​របស់ កញ្ញា ធី សុវណ្ណ​ថា​។​
​កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់​តាម Facebook ផ្លូវការ​របស់​កញ្ញា​យ៉ាង​ដូច្នេះ​ថា «​នាង​ខ្ញុំ គឺជា​ក្មេងស្រី​ម្នាក់ ដែល​ធ្លាប់​ប្រមាថ រិះគន់​ប្រឆាំង​សម្តេច​តេជោ ហ៊ុន សែន តែ​បែរជា ទទួលបាន​កិត្តិយស ឡើង​ថ្លែង​ចំពោះ​មុខ​សម្តេច​។ សម្តេច​បាន​និយាយ​រាក់ទាក់ និង​បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​ខ្ញុំ ហៅ​នាង​ខ្ញុំ​ថ‌ា «​ចៅស្រី​» នាង​ខ្ញុំ​បាន​ហៅ​សម្តេច​ថា «​លោកតា​»​។ សម្តេច​ក៏​បាន​ផ្តល់​ផ្លូវ​១​ខ្សែ ស្ពាន​១ និង​ដាក់​តំបន់​អា​រ៉ែ​ង ជា​តំបន់​ទេសចរណ៍ តាម​សំណើ​របស់​នាង​ខ្ញុំ​ទៀត​ផង​»​។​
​កញ្ញា ធី សុវណ្ណ​ថា បាន​សង្កត់ធ្ងន់ថា «​ទឹកចិត្ត​មេត្តាធម៌​ដ៏​ធំធេង​របស់​សម្តេច ធ្វើឲ្យ​នាង​ខ្ញុំ រំភើបចិត្ត​ណាស់ នាង​ខ្ញុំ​សុំទោស​ពាក្យ​ខុសឆ្គង​កន្លងមក ដោយសារ​ភាព​វ័យក្មេង គំនិត​ខ្លី និង​ជឿ​បក្សប្រឆាំង​ពេក​។ នាង​ខ្ញុំ​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កែ​ទម្រង់​ផ្លាស់ប្តូរ​ប្រទេស​យើង ឲ្យ​កាន់តែ​រីកចំរើន​បន្ថែម​ទៀត​»៕

fn-2016-08-22-09-37-29-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya