ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ក្រសួង​អប់រំ​ជ្រើសរើស​សិស្ស​ចូលរៀន​ថ្នាក់ បណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ ចំនួន​១០០​នាក់

ក្រសួង​អប់រំ​ជ្រើសរើស​សិស្ស​ចូលរៀន​ថ្នាក់ បណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ ចំនួន​១០០​នាក់

(​ភ្នំពេញ​)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ ស្ដី​ពី​ការប្រឡង​ជ្រើសរើស​សិស្ស ចូល​រៀន​ថ្នាក់​បណ្ដុះបណ្ដាល គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស ចំនួន​១០០​នាក់ ដើម្បី​ចូល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ជំនាន់​ទី​២៦ សិក្សា​រយៈពេល​២​ឆ្នាំ​។​
​ចាប់ផ្ដើម​ប្រឡង នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ តទៅ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ស្ថិតនៅ​ទីតាំង​ផ្លូវ​លេខ​៥៩៨ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ រៀង​រាល់​ម៉ោង​ធ្វើការ និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥៖០០​នាទី​៕
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​ទាំងស្រុង ៖

fn-2016-08-23-08-13-46-0 fn-2016-08-23-08-13-46-1 fn-2016-08-23-08-13-46-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya