ត្បូងឃ្មុំ៖ នៅថ្ងែទី ២២ ខែ០៨ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៥និង ៣០នាទី នៅរោងលក់ទឹកអំពៅ ភូមិ06 ឃុំជប់ ស្រុកត្បូងឃ្មុំ មានបុរសម្នាក់ឈ្មោះ រស់់ សុផុនហៅតុល ភេទប្រុស អាយុ 48 ឆ្នាំ នៅភូមិ 108 ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានយកកាំបិតបុ័ងតោ អាករ ប៉ុនប៉ងសម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសដាច់បំពង់ក កម្រិតធ្ងន់ ហើយត្រូវបានក្រុមឆ្មាំយាមកាមចំការកៅស៊ូជប់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ពុំទាន់ដឹងវាសនាថាស្លាប់ ឬរស់យ៉ាងណាឡើយ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ (ប្រពន្ធលែង) មានជម្ងឺសរសៃប្រសាទ ផឹកទឹកអាស៊ីត នៅថ្ងៃទី 20/8/2015 និងធ្លាប់អាកខ្លួនឯងក្នុង ឆ្នាំ 2015 ៕
» ព័ត៌មានជាតិ » អារ ក ខ្លួនឯង ចង់សម្លាប់ខ្លួន តែត្រូវគេជួយទាន់