ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៤​នាក់ និង​របួស ៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២២​សីហា ឆ្នាំ​២០១៦ ​

ស្លាប់ ៤​នាក់ និង​របួស ៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២២​សីហា ឆ្នាំ​២០១៦ ​

ភ្នំពេញ​៖ នៅ​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក (​យប់ ៤​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ស្រី ២​នាក់​) រងរបួស​ធ្ងន់ ៧​នាក់ (​ស្រី ១​នាក់​) និង​របួសស្រាល ២​នាក់ (​ស្រី ១​នាក់​) ។​
​យោង​តាម​នាយក​រដ្ឋា​ន នគរបាល​ចរាចរណ៍ បានឲ្យដឹងថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៣​គ្រឿង យាន​ផ្សេងៗ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់ ។ មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ រួមមាន ល្មើស​ល្បឿន ២​លើក (​ស្លាប់ ២​នាក់​), ប្រជែង​គ្រោះថ្នាក់ ២​លើក (​ស្លាប់ ២​នាក់​), បត់​គ្រោះថ្នាក់ ២​លើក និង​មិន​គោរព​សិទ្ធិ ២​លើក ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់ ១​នាក់​) ។​
​ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ខេត្ត​ក្រចេះ ២​លើក ស្លាប់ ១​នាក់ (​ស្រី​) របួស ៣​នាក់ (​ស្រី ២​នាក់​) ខេត្តតាកែវ ១​លើក ស្លាប់ ១​នាក់ (​ស្រី​) ខេត្ត​កណ្តាល ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​ស្វាយរៀង ១​លើក ស្លាប់ ១​នាក់ ។ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២ ១៧៩​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៨៩៧​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ២៨២​គ្រឿង ៕
13934705_331236587215684_1712606492385541370_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya