(ព្រៃវែង)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះបានបើក ប្រតិបត្តិការដេញ បង្ក្រាបក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម ខណៈដែលក្រុមចោរទាំងនេះបាន និងកំពុងធ្វើសកម្មភាពស្ថិតនៅចំណុច វត្តរលាំង ភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល។ ជាលទ្ធផល កម្លាំងនគរបាលបានចាប់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ព្រមទាំងដកហូតម៉ូតូ១គ្រឿង និងប្រដាប់កាច់សោអក្សតេផងដែរ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានឲ្យដឹងថា «នៅវេលាម៉ោង១០និង៤៥នាទីព្រឹកមិញនៅចំណុច កើតហេតុ មានចោរមួយក្រុមមានគ្នាចំនួន២នាក់ ម៉ូតូ១គ្រឿងម៉ាក Dream C125 បានធ្វើសកម្មភាពលួចកាច់សោក យកម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ សេរី2014 ពាក់ស្លាកលេខភ្នំពេញ1CI-8014 របស់ឈ្មោះហុង ធីម ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង»។ «ក្រោយធ្វើសកម្មភាពរួច ជនល្មើសបានគេចខ្លួនក្រោយពីទទួលបាន ព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចនគរបាល បានចេញអន្តរាគមន៍ ហើយស្ទាក់ចាប់បាន ជនល្មើសម្នាក់ និងម៉ូតូ១គ្រឿង នៅចំណុចភូមិស្វាយជីក្រាយ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល»។
ជនល្មើសឈ្មោះ ហេង ពៅ អាយុ២៣ឆ្នាំ នៅភូមិទន្លេបិទ ឃុំទន្លេបិទស្រុកត្បូង ខេត្តត្បូងឃ្មុំ។ វត្ថុតាងចាប់យក បានកូនសោខ្សៀ ដែកសំរាប់កាច់សោ១។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងបញ្ជួន ទៅតុលាការដើម្បីវិនិច្ឆយ័ទោសតាមច្បាប់៕
» ព័ត៌មានជាតិ » ប៉ូលិសបង្ក្រាបក្រុមចោរកាច់កម៉ូតូ ម្នាក់