ខេត្តស្វាយរៀង៖ កាលពីវេលាម៉ោង៧និង០៥នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ជនរងគ្រោះមានឈ្មោះ ដេត ឆៃរ៉ុង អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោរន៍។ ចំពោះអ្នកបើករថយន្តទេសចរណ៍មិនស្គាល់ឈ្មោះនោះទេ ខណៈនោះបានរត់គេចខ្លួនបន្សល់តែរថយន្តនៅកន្លែងកើតហេតុ។
មុនដំបូងមានម៉ូតូម៉ាក យ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តទេសចរណ៍ម៉ាក ហីយ៉ិនដាយ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 3B-5166 ទិសដៅផ្ទុយគ្នាពីលិចទៅកើតក៏បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗរីឯអ្នកបើកបររថយន្តទេសចរណ៍បានរត់គេចតែម្ដង។
ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពណី។ រីឯវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចអូសមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តចាត់ការតាមច្បាប់ខណៈសមត្ថកិចចកំពុងវាស់វែងស៊ើបអង្កេតនិងរកខាងណាជាអ្នកបង្កហេតុ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកកំពង់រោទ៍