ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » លោក ស សុខា ប្រកាស​ផ្ដល់​អាហារូបករណ៍ និង​ទំនុកបំរុង​ទាំងស្រុង ដល់​សិស្ស​ប្រុស​ម្នាក់ ដែល​ពិការ​ដៃ​ទាំង​សងខាង

លោក ស សុខា ប្រកាស​ផ្ដល់​អាហារូបករណ៍ និង​ទំនុកបំរុង​ទាំងស្រុង ដល់​សិស្ស​ប្រុស​ម្នាក់ ដែល​ពិការ​ដៃ​ទាំង​សងខាង

(​ព្រៃវែង​)៖ លោក ស សុខា តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង ប្រកាស​ផ្ដល់​អាហារូបករណ៍ និង​ការ​ទំនុកបំរុង​ទាំងស្រុង ដល់​សិស្ស​ប្រុស​ម្នាក់​រស់នៅ​ស្រុក​បាភ្នំ ឈ្មោះ បួន គុន ដែល​ពិការ​ដៃ​ទាំង​សងខាង ក្រោយ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) រួចរាល់​។ លោក ស សុខា បាន​បញ្ជាក់​នៅ​លើ Facebook របស់​លោក​ថា «​ដោយសារ​មើលឃើញ​ឆន្ទៈ និង​ស្មារតី​ពុះពារ​រៀនសូត្រ ព្រមទាំង​គ្រួសារ​ប្អូន​ជួប​ការលំបាក​ផង​នោះ ក្រុម​ការងារ​បាន​សម្រេច​ជួយ​ទំនុកបំរុង​ប្អូនប្រុស បួន គុន ដែល​ពិការ​ដៃ​ទាំង​ពីរ ក្រោយ​ពេល​ប្រឡង​បាក់​ឌុប​រួច​»​។​
​លោក បាន​បន្ថែមថា បើ​ប្អូនប្រុស​ប្រឡង​ជាប់ ក្រុមការងារ​នឹង​ផ្ដល់​អាហារូបករណ៍ និង​ឧបត្ថម្ភ​ការរស់នៅ​ពេល​រៀន​មហាវិទ្យាល័យ ប្រសិនបើ​បើ​មិន​ជាប់​វិញ ហើយ​ប្អូន​ចង់​រៀន​បរិញ្ញាបត្ររង ក៏​ក្រុម​ការងារ​ជួយ​ផ្គត់ផ្គង់​ដែរ តែ​បើ​សិន​ប្អូន​ចង់​រៀន​ថ្នាក់​ទី​១២​ដដែល ក៏​ក្រុម​ការងារ​ជួយ​ទំនុកបំរុង​ដែរ​។ លោក​បានឲ្យដឹង​ទៀតថា «​កន្លង​ទៅ​ក្រុម​ការងារ និង​អាជ្ញាធរ​ស្រុក​បាភ្នំ ក៏​ធ្លាប់ជួយ​ឧបត្ថម្ភ​គាំទ្រ​ប្អូនប្រុស និង​ក្រុម​គ្រួសារ​ដែរ ហើយ​ក៏​នៅតែ​បន្ត​យកចិត្តទុកដាក់​ប្អូនប្រុស​ជា​បន្ត​ទៀត​ដែរ សូម​ប្អូន​ទទួលបាន​ជោគជ័យ កុំបី​ខាន​»​។​
​ជាងនេះទៅទៀត លោក​ក៏ សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ប្អូនប្រុស ដែល​តស៊ូ​រៀន​រហូត​ដល់​ប្រឡង​បាក់​ឌុប​នាពេលនេះ បើទោះជា​ពិការ​ដៃ​ទាំង​ពីរ និង​កំព្រាម្ដាយ គ្រួសារ​ជួប​ការលំបាក ក៏​នៅតែ​ពុះពារ​រៀនសូត្រ សូម​ជូនពរ​ប្អូន​ឲ្យ​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំនេះ​៕
fn-2016-08-22-14-15-15-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya