ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​រលាប្អៀរ​ ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​រលាប្អៀរ​ ​

ខេត្ត​កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ផ្លូវ​ជាតិ​លេខ​៥​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​
​រថយន្ត​ដែល​ក្រឡាប់​នេះ​ពណ៌​ស ម៉ាក​ហ្វ័​ត ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៥០៩៨ ជា​ប្រភេទ​រថយន្ត​២​បាំង ។ នៅ​មុនពេល​កើតហេតុ​រថយន្ត​បាន​ដឹក​ត្រី និង​មាន់ ធ្វើដំណើរ ចេញពី​ពន្លៃ ស្រុក​បរិបូរណ៍ ទៅ​ភ្នំពេញ ហើយ​នៅលើ​រថយន្ត​នេះ​មាន​គ្នា​៥​នាក់ ជិះ​នៅលើ​រថយន្ត​នោះ នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បែក​កង់​ខាងក្រោយ​ក៏​ធ្វើឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើនត្រ​ឡប់តែ​ម្តង ចំណែក​ឯក​អ្នកជិះ​នៅលើ​រថយន្ត​នេះ​បាន​ខ្ទាត​ចេញពី​រថយន្ត បណ្តាលឲ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​២​ម្នាក់ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ចំណែកឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។ សមត្ថកិច្ច​ឲ្យដឹង​បន្ត​ទៀត​ថា ចំពោះ​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ ៕

1-2-84 - Copy 1-3-43 - Copy 1-5-18 - Copy1-3-43

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya