កំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ យុវជន៣នាក់អង្គុយជក់ថ្នាំញៀនសមត្ថកិច្ចឃាត់ខ្លួនបាន២ នាក់ ឯម្នាក់ទៀតរត់គេចខ្លួន នៅក្រោយបេឡាន ឈួន គឹមសាន ស្ថិតក្នុងភូមិក្រាំង ពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។
ជនសង្ស័យទាំង៣រូបឈ្មោះ ងួន សុខុន ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ប៊ុន សោភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ម្នាក់ ទៀតឈ្មោះ សួន ស៊ីម៉ាក បានរត់គេចខ្លួន។ ពួកគេទាំង៣រូបមានទីលំនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ងួន សុខុន បានសារ ភាពថា មុនពេលចាប់ខ្លួនទៅឈ្មោះ ប៊ុន សោភ័ណ្ឌឱ្យទិញបាយម្ហូប ។ លុះ១ម៉ោង ក្រោយមកទើបឃើញឈ្មោះសួន ស៊ីម៉ាក មកពីទិសខាងត្បូង ក៏បានចូលអង្គុយ លេងជាមួយគេ លុះអង្គុយមួយសន្ទុះ ក្រោយមកឈ្មោះ ស៊ីម៉ាក បានឱ្យគេ ហុចកន្ដ្រៃឱ្យដើម្បីកាត់ថង់ច្រកថ្នាំញៀន ដាក់ចូលកាបូបរបស់ស៊ីម៉ាក ។ ក្រោយមកក៏ឃើញ ប៊ុន សោភ័ណ្ឌ មកដល់ពួក គេទាំង៣ជួបគ្នាក៏ចាប់ផ្ដើមជក់ថ្នាំក្នុង ម្នាក់បឺតបាន២ដង ឃើញសមត្ថកិច្ច ក៏នាំគ្នារត់ចែកផ្លូវគ្នាទៅ ៕