ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្មករ ៣០០​នាក់ តវ៉ា​ស្នើឱ្យ​ថៅកែ​រោងចក្រ Great Owner បើក​ប្រាក់ខែ​ជូន​ពួកគាត់

កម្មករ ៣០០​នាក់ តវ៉ា​ស្នើឱ្យ​ថៅកែ​រោងចក្រ Great Owner បើក​ប្រាក់ខែ​ជូន​ពួកគាត់

(​ភ្នំពេញ​)៖ អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា កម្មករ​-​កម្ម​ការី​នី​នៃ​រោងចក្រ ហ្គ្រេ​ត​អន​ណឺរ នេះ ដឹកនាំ​ដោយ លោក ណ​យ រដ្ឋា បាន​ធ្វើដំណើរ​មកពី​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល មាន​គ្នា​ប្រមាណ​៣០០​នាក់ តំណាង​ឱ្យ​កម្មករ និយោជិត​ក្នុង​រោងចក្រ​ចំនួន​៩៨២​នាក់​។​
​កម្មករ​-​កម្មការិនី ប្រមាណ​៣០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​វត្ត​បទុម​វ​តី ផ្លូវ​ស៊ូ​ស្រ៊ុន ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បី​ដាក់​ញ្ញត្តិ​ស្នើសុំ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ Great Owner ឱ្យ​ចេញ​មក​ដោះស្រាយ​ប្រាក់​អតីតភាព និង​ប្រាក់ខែ​ជូន​ពួកគាត់​ជា​កម្មករ និយោជិត​។​
​គោលបំណង​នៃ​ការតវ៉ា​នេះដែរ គឺ​ដើម្បី​ដាក់​ញត្តិ​ជូន សម្តេច​តេជោ នាយក​រដ្ឋ​មន​ន្ត្រី ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ចេញ​មក​ដោះស្រាយ​ប្រាក់​អតីតភាព ដែល​អ្នកខ្លះ​ធ្វើការ​បាន​៨​ឆ្នាំ ខ្លះ​បាន​១៨​ឆ្នាំ ព្រមទាំង​សុំឱ្យ​ថៅកែ​រោងចក្រ ទូទាត់​ប្រាក់ខែ​ចំនួន​២​ខែ ដែល​នៅ​មិនទាន់​បើក​ឱ្យ​កម្មករ នៅឡើយ​។ ជាមួយគ្នានេះ តំណាង​ខុន្ទកាល័យ និង​លោក​អភិបាលខណ្ឌ​ដូនពេញ គួច ចំរើន បាន​ចេញ​មក​ទទួល​ញត្តិ​ផងដែរ​៕

fn-2016-08-22-11-09-41-0 fn-2016-08-22-11-09-42-3 fn-2016-08-22-11-09-43-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya