ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន និង​កាច់ក​ម៉ូតូ

ប៉ូលិស​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន និង​កាច់ក​ម៉ូតូ

(​ព្រះសីហនុ​)៖ នៅ​យប់​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បានចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ជនសង្ស័យ​២​នាក់ ដោយ​ម្នាក់​ជា​មុខ​សង្ស័យ ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម និង​ម្នាក់​ទៀត​ជា​មុខសញ្ញា​កាច់​ក​ម៉ូតូ ព្រមទាំង​ដកហូត​បាន​ថ្នាំ មួយចំនួន​ផង​ដែរ ។​
​ករណី​ទី​១ នៅ​ម៉ោង​១៨​និង​៣០​នាទី កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កំពត បាន​ធ្វើការ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជី វណ្ណះ អាយុ​២១​ឆ្នាំ ដែល​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ពី​ជនរងគ្រោះ ឈ្មោះ ផុន សុភា អាយុ​៣២​ឆ្នាំ បាន​សម្រេច​នៅ​ខេត្ត​ព្រះសីហនុ​។​
​លោក បញ្ជាក់ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​ឃាត់​ខ្លូន​បាន និង​ធ្វើការ​ដកហូត​បាន​ម៉ូតូ Wave ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង​។​
​ករណី​ទី​២ នៅ​ម៉ោង​២២៖០៥​នាទី នៅ​ចំណុច​ក្រុមទី​៩ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ កម្លាំង​ជំនាញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​ឈ្មោះ ង៉ែត សុវណ្ណ អាយុ​៤៦​ឆ្នាំ ក្នុងនោះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​១៩​កញ្ចប់ ម្សៅ​ក្រាម​៦​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង លុយ​១៩០,០០០​រៀល​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមច្បាប់​៕
fn-2016-08-22-11-34-23-0 fn-2016-08-22-11-34-24-10 fn-2016-08-22-11-34-24-11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya