(កំពត)៖ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ត្រង់បង្គោលលេខ១០២ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះវ៉ែន សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ បានផឹកស្រាស្រវឹង ហើយបានមកដេកនៅលើផ្លូវដែក ស្រាប់តែត្រូវរថភ្លើងចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ បានកិនដាច់ជើងខាងឆ្វេង រងរបួសធ្ងន់។
ក្រោយហេតុ អ្នកបើកបររថភ្លើងដឹងភ្លាមៗ ក៏បានបញ្ឈប់រថភ្លើង ហើយជួយសង្គ្រោះ ដល់ជនរងគ្រោះ ឲ្យគេដឹកនាំយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត៕
» ព័ត៌មានជាតិ » នៅស្រុកអង្គរជ័យ បុរសម្នាក់ដេកនៅលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ជើងម្ខាង