ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះសំណាក់កាពីតូល ស្ថិតតាមបណ្ដោយផ្លូវលេខ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
បុរសជាជនជាតិបរទេសម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពាអានីតិជន សហការជាមួយនរគបាលប៉ុស្តិ៍សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឃាត់ខ្លួន ករណីជួញដូរមនុស្សនាំទៅប្រទេសក្រៅ និងរំដោះស្ត្រី២នាក់ជាជនរងគ្រោះ។
ភ្លាមៗនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាត់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអានីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនបរទេសម្នាក់ និងរំដោះក្មេងស្រី២នាក់