ខេត្តសៀមរាប៖ តាមប្រជាពលរដ្ឋ បាន និយាយថា រថយន្តរបស់ គ្លីនិក ស៊ឹង រិទ្ធីរ៉េត ដឹកអ្នក ជំងឺ កំពុងតែ បើកសុខៗ ស្រាប់តែ របូតកង់ រត់ទៅមុខ ជិត២រយមែត្រ ហើយតួរថយន្ត បានអូស ផ្លូវផងដែរ។
ប្រជាពលរដ្ឋ និយាយថា ហេតុការណ៍ នេះនៅម៉ោងប្រម៉ាណ ជិត២រសៀល ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៦ នៅរង្វង់ មូលមុខគ្រុឌ ផ្លូវទៅ ព្រលាន យន្តហោះ ខេត្តសៀមរាប។ ប៉ុន្តែក្នុង ករណីនេះ ត្រូវបាន ប្រភព ឲ្យដឹងថា មិនមាន នណារងរបួសនោះឡើយ។
ក្រោយពីមាន ហេតុការ គេឃើញ មានរថយន្ត របស់គ្លីនិក មួយគ្រឿង ផ្សេងទៀត មកសាង អ្នកជំងឺ បន្តពី រថយន្តដែល ជួបហេតុការ របូតកង់ ។
គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ បានទទួល ការបក ស្រាយបំភ្លឺ ពីខាង គ្លីនិក នៅឡើយទេ។
ខាងក្រោម នេះជា សាររបស់ ប្រជាពលរដ្ឋ ដែលបាន ជួបហេតុការណ៍ ផ្ទាល់ ៖កុំនិយាយថា កើតឡើង ដោយចៃដន្យ ត្រូវបន្ទោសថាខ្វះការប្រុង ការប្រុងប្រយត្ន័ រថយន្តសង្គ្រោះ បន្ទាន់ទាំងមូលដែលត្រូវដឹក អ្នកជំងឺពេល មានបញ្ហាបែ ជារបូតកង់ពេលដែល កំពុងដឹកអ្នកជំងឺ ។
រថយន្តនេះ របូតកង់រត់ ទៅមុន ប្រហែល200ម៉ែតតែមិន បណ្តាលអោយ អ្នកណាម្នាក់ រងគ្រោះថ្នាក់ឡើយ ករណីនេះ កើតឡើង នៅរង្វង់មូលមុខគ្រុឌ ផ្លូវទៅព្រលាន យន្តហោះ ខេត្តសៀមរាប។សូមក្លីនិក ឯកជនទាំងឡាយ មេត្តាប្រុង ប្រយត្ន័អោយបានខ្ពស់ កុំអោយមាន រឿងដែលកើតឡើងដោយសារការធ្វេសប្រហែស របស់អស់លោក៕
» ព័ត៌មានជាតិ » ឡានគ្លីនិក ស៊ឹង រិទ្ធីរ៉េត ដឹកអ្នកជំងឺបើកសុខៗ របូតកង់រត់ទៅមុខជិត២រយមែត្រ