ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ៤​នាក់ ​

ប៉ូលិស​ឃាត់ខ្លួន​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ៤​នាក់ ​

កំពត​៖ កាលពី​ម៉ោង ៩​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៦ ជន​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ចំនួន ៤​នាក់ ត្រូវ​កម្លាំង​នគរបាល ក្រុង​កំពត ឃាត់ខ្លួន​បាន ជា​បន្តបន្ទាប់ ចាប់ពី​សង្កាត់​ត្រើយ​កោះ រហូតមក​ដល់​សង្កាត់ អណ្តូង​ខ្មែរ ក្រុង​/​ខេត្ត​កំពត  ។​

ជនសង្ស័យ​ទាំង​៤​នាក់ រួមមាន ៖ ១-​ឈ្មោះ ចាន់ ឧត្តម ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ សង្កា​ត​ត្រើយ​កោះ  ក្រុង​កំពត ខេត្ត​កំពត​,២-​ឈ្មោះ ម៉ែន សកល  ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ម៉ាក់​ប្រាង្គ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​,៣-​ឈ្មោះ យឹ​ង កាយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត និង ៤-​ឈ្មោះ សូ​ត សុ​ផល្លី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ។
​មន្ត្រីនគរបាល​បន្តថា វត្ថុតាង រឹបអូស​បាន រួមមាន ៖ ម្ស៉ៅ​ក្រាមព​ណ៍សរ​ចំនួន​២​កញ្ចប់ ធំ​១ និង​តូច​១  (​សង្យ័យ​មាន​សារធាតុ​ញៀន​), ម៉ូតូ​ចំនួន ៣​គ្រឿង​។​-​ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ កំពត ១H ៦៥៦8, ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ ១BN ០១៦០ និង​ម៉ាក​MSX ពណ៍​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ និង ទូរ​សព្ទ ៥​គ្រឿង អិន​ចុច​ពិល​០៣​គ្រឿង​, សាំង​សុង ១​គ្រឿង​, sintel ១​គ្រឿង ។

​ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕
b363329777c75dd53904a83ab9392d3e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya