ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » តារា​សម្តែង សឿន វី​តា ជួប​គ្រោះថ្នាក់​ក្រឡាប់​ឡាន​តែ​របួសស្រាល​ ​

តារា​សម្តែង សឿន វី​តា ជួប​គ្រោះថ្នាក់​ក្រឡាប់​ឡាន​តែ​របួសស្រាល​ ​

ភ្នំពេញ​៖ តារា​សម្តែង​ប្រុស លោក សឿន វី​តា ដែល​កំពុង​ទទួលបាន​ការងារ​ជាច្រើន​លើ​ផ្នែក​រឿង​ភាគ​ចាក់ផ្សាយ​ទូរទស្សន៍​ធំ​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ទ​២០ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ព្រំប្រទល់​ខេត្តក្រចេះ​នឹង​ស្ទឹងត្រែង ។ ប៉ុន្តែ​សំណាង​ល្អ​ករណីនេះ​មិន​បណ្តាល​ឲ្យ​តារា​សម្តែង​រូបនេះ​រងរបួស​ធ្ងន់ធ្ង​រ ឬ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកណា​នោះទេ​។​
​ពិត​ជា​សំណាង​ខ្ពស់​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់​ខណៈ​ដែល​រថយន្ត​តារា​សម្តែង សឿន វី​តា បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ប៉ុន្តែ​មិន​បង្ក​ឲ្យមាន​របួស​ធ្ងន់ធ្ងរ​ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត​មួយ​ផ្នែក​ប៉ុណ្ណោះ​។ ថ្លែង​បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន លោក សឿន វី​តា​បាន​និយាយថា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ លោក​និង​ប្អូនប្រុស​បាន​ធ្វើដំណើរ​ពី​ភ្នំពេញ​ចេញ​ទៅ​ខេត្តស្ទឹងត្រែង​តាម​ផ្លូវជាតិ​លេខ​៧​ដើម្បី​ទៅ​យក​ម៉ូយ​នៅ​ទីនោះ​ដោយ​ជិះ​រថយន្ត ម៉ាក SEINNA​ពណ៌​ស​។ លោក​បន្តថា ក្រោយ​ពី​ធ្វើដំណើរ​ដល់​ចំណុច​ព្រំប្រទល់​ខេត្តក្រចេះ​នឹង​ស្ទឹងត្រែង​នៅ​ពេលវេលា​ម៉ោង​ប្រមាណ​២​កន្លះ​ទាប់ភ្លឺ​ទៅ​ហើយ​ក៏​បាន​ជួប​និង​សត្វ​គោ​រត់​ឆ្លងកាត់​ផ្លូវ​ទើប​លោក​បាន​គេច និង​បួង​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​ផ្ញារជើង​ឡើងលើ​។ លោក​ថា ក្នុង​ហេតុការណ៍​នេះ​លោក​ពិតជា​រន្ធត់ តក់ស្លុត ប៉ុន្តែ​វា​មិន​បណ្តាល​ឲ្យ​លោក និង​ប្អូនប្រុស​រងរបួស​ធ្ងន់​ទេ ដោយ​គ្រាន់តែ​មុត​កញ្ចក់​នៅ​ដៃ​បន្តិត​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ដែរថា រថយន្ត​លោក​ត្រូវ​បាន​ខូចខាត​ផ្នែក​មួយ​ចំនួន ហើយ​កញ្ចក់​ខាងមុខ​បាន​បែក​ដែរ​។ លោក​ថា ក្រោយ​គ្រោះថ្នាក់​លោក​បាន​ជួល​រថយន្តស្ទូច​មកយក​រថយន្តលោក​ទៅ​ជួសជុល​ក្នុងតម្លៃ​ប្រមាណ​ជិត​៣​ពាន់​ដុល្លារ​អាមេរិក​។​
​តារា​សម្តែង​រូបនេះ​បាន​និយាយថា ក្រៅពី​ការសម្តែង​លោក​មាន​អាជីប​ជា​អ្នក​ជួល​រថយន្ត និង​បើករថយន្ត​ឲ្យ​ភ្ញៀវ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​នានា ដែល​មុខរបរ​នេះ​លោក​បាន​ប្រកប​អស់​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នេះ​លោក​បាន​ទិញ​ក្នុង​តម្លៃ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក ។ ក្រៅ​ពី​រថយន្ត​នេះ​លោក​ក៏​មាន​ជួល​រថយន្ត​មួយ​ចំនួន​ដល់​ភ្ញៀវ​ដែរ​។ លោក​បាន​ថ្លែង​ក្នុងន័យ​អបិយ​ជំនឿ​ថា​ការ​មិន​គ្រោះថ្នាក់​នេះ​ព្រោះតែ​គុណ​ទឹកដោះ​ម្តាយ​ថ្លៃ និង​ការកសាង​អំពើ​ល្អ​របស់​លោក​កន្លងមក​។ លោក​បន្តថា កន្លងមក​ដោយ​មាន​ជំនឿ​លើ​ការទស្សទាយ​លោក​ត្រូវបាន​គ្រួ​ទាយ​ម្នាក់​សុំ​ឲ្យ​ដូច​រថយន្ត​នេះ​ចេញ​ព្រោះ​តែ​លោក​មាន​ឆ្នាំ​គត់​គូ​គឺ​៣០​ឆ្នាំ​គត់ ហើយ​រថយន្ត​ពណ៌​ស​នេះ​មិន​ត្រូវ​នឹង​ជោគ​តា​រាស្តី​ឡើយ គឺ​ត្រូវ​ដូរ​យក​ពណ៌​ទឹកមាស​វិញ​។ ជាមួយគ្នានេះ​លោក​ក៏​ថ្លែងអំណរគុណ​ដល់​មិត្តភក្តិ​បងប្អូន​ដែល​បារម្ភ​និង​សួរសុខទុក្ខ​លោក​ផង​ដែរ​គ្រា​ដែល​ដឹង​ដំណឹង​នេះ​។​
​គួរ​បញ្ជាក់ដែរថា លោក​សឿន វី​តា​ជា តារា​សម្តែង​ធ្លាប់​លេចមុខ​ក្នុង​ការសម្តែង​ខ្សែភាពយន្ត​ជាច្រើន​ផលិត​តាមរយៈ​ខ្សែភាពយន្ត​ភាគ និង​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាដើម​។ ថ្មី​នេះ​លោក​ទើប​នឹង​បញ្ចប់​ការសម្តែង​ខ្សែភាពយន្ត​ភាគ​របស់​ទូរទស្សន៍​CTN រឿង​”​ផ្កា​បួន​ទង​”​ដែល​ចេញ​ទៅ​ថត​ដល់​ម៉ា​ឡា​និង​សឹង្ហ​បុរី និង​រឿង​ភាគ​នៅ​ទូរទស្សន៍​PNN​រឿង​”​ម្ទេស​ហិ​រប៉ះ​អំបិល​ប្រៃ​” ដែល​នឹង​ចាក់​ផ្សាយ​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​៕

14021737_544227769103411_901166874103890006_n 14055087_544227755770079_5170510932690999898_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya