ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » នៅ​ព្រឹក​ថ្ងៃនេះ ស្ត្រី​បឹងកក់​២​នាក់ ត្រូវបាន​តុលាការ​បើកសវនាការ​កាត់ទោស​លើ​ករណី «​ចលនា​បដិវត្តន៍​ពណ៌​»

នៅ​ព្រឹក​ថ្ងៃនេះ ស្ត្រី​បឹងកក់​២​នាក់ ត្រូវបាន​តុលាការ​បើកសវនាការ​កាត់ទោស​លើ​ករណី «​ចលនា​បដិវត្តន៍​ពណ៌​»

(​ភ្នំពេញ​)៖  នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦​នេះ បើកសវនាការ​កាត់ទោស​ស្ត្រី​បឹងកក់​ពីរ​នាក់ ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឬ Black Monday ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ចលនា​បដិវត្តន៍​ពណ៌ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​
​សវនាការ​នេះ ដឹកនាំ​ដោយ​លោក ពេជ្រ វិជ្ជា​ធរ ជា​ចៅក្រម​ជំនុំជម្រះ​។​
​ស្ត្រី​បឹងកក់​ពីរ​នាក់ គឺ ឈ្មោះ ទេព វ​ន្នី និង ឈ្មោះ ប៊ូ​វ សោភា ត្រូវបាន​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។ ស្ត្រី​បឹងកក់​ទាំង​ពីរ​នាក់ គឺ ឈ្មោះ ទេព វ​ន្នី និង ឈ្មោះ ប៊ូ​វ សោភា ត្រូវបាន​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ខណៈ​ពួកគេ​ប្រមូលផ្ដុំ​គ្នា ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឬ Black Monday ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ចលនា​បដិវត្តន៍​ពណ៌​៕

fn-2016-08-22-08-37-46-1 fn-2016-08-22-08-37-46-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya