ភ្នំពេញ ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនឆបោក តាមប្រព័ន្ធវីង ចំនួនពីរនាក់ ស្ថិតនៅចំនុច មុខសាលាបឋមសិក្សា ច្បារអំពៅទី១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
ក្រោយពីទទួលពាក្យបណ្តឹង ផ្ទាល់មាត់ពីជនរងគ្រោះ ឈ្មោះជូ ភាព រស់នៅខេត្តព្រៃវែង ស្តីពីករណីឆបោក រួចមក ទើបកម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ ធ្វើការពួនស្ទាក់ចាប់ នៅចំនុចមុខ សាលាបឋមសិក្សា ច្បារអំពៅទី១ រហូតធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួនពីរនាក់។
ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សាន ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២.ឈូក ប៊ុនថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទំនៅ ផ្ទះជួល ម្តុំដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតវត្ថុតាងបានរួមាន ម៉ូតូសេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ ស្វាយរៀង1D 7861, ទូរសព្ទ័ចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាកណូគា1280 មានលេខដែលជំរិតយកលុយ ពីជនរងគ្រោះ។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សាន ពៅ បានតាំងខ្លួនជាប្អូន ជនរងគ្រោះឈ្មោះទី រួចបានទូរសព្ទ័ ទៅជនរងគ្រោះ សុំលុយចំនួន ២០០ដុល្លារ ដោយប្រាប់ថា អោយថ្លៃពេទ្យ ហើយអោយផ្ញើតាមវីង ពេលនោះជនរងគ្រោះ ដឹងពីកលល្បិច របស់ជនសង្ស័យ ហើយប្រាប់ថា អត់មានវីងទេ ព្រោះនៅឆ្ងាយចាំផ្ញើឲ្យតាមឡានតាក់ស៊ី ។ ពេលនោះជនសង្ស័យ ក៏យល់ព្រម ហើយជនរងគ្រោះ ក៏បានរៀបគំរោង ដោយបានទូរសព្ទ័ មកប្តឹងសមត្ថកិច្ច ពេលនោះកម្លាំងអាវុធហត្ថ ក៏បានអោយជនរងគ្រោះ ទាក់ទងទៅជនសង្ស័យ ដើម្បីមកយកលុយ នៅចំនុចខាងលើ ។ លុះវេលាម៉ោងកើតហេតុ ក៏ស្រាប់តែលេចមុខ ជនសង្ស័យ មកយកលុយមែន ហើយក៏ត្រូវកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនបានតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់បានទូរសព្ទ័ ទៅជំរិតទាលុយ ពីជនរងគ្រោះ បានចំនួន៩០ម៉ឺន ម្តងរួចមកហើយ ដោយកុហកថា ខ្លួនចូលពេទ្យកាល់ម៉ែត សង្គ្រោះបន្ទាន់ ដោយតាំងខ្លួនឈ្មោះទី ប្អូនជនរងគ្រោះ ៕
» ព័ត៌មានជាតិ » ប៉េអឹមចាប់ខ្លួនជនបោកប្រាស់តាមប្រព័ន្ធវីង ២នាក់