កណ្តាល៖ នៅថ្ងៃទី២១ ខែសីហានេះ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភ្នំពេញ-អ្នកលឿង ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
ជនរងគ្រោះ ឈ្មោះ កែម សុខលាង ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង២ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរី២០១៦ ពាក់ផ្លាក់លេខភ្នំពេញ1FW-5013 ។ ឯរថយន្តបង្ក ធុន ធំ សណ្តោងរ៉ឺម៉ក់(ផ្ទុកដែក) ពណ៌ស ពាក់ផ្លាក់លេខ កំពង់ធំ3A-1569 អ្នកបើកបរគេចខ្លួន ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ក្នុងទិសដៅភ្នំពេញ អ្នកលឿង ក្នុងល្បឿនលឿន ពេលជិះ ដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ ក៏បានជ្រុលជួប និងរថយន្ត០១គ្រឿងទៀត មិនចាំម៉ាក់ជាន់ហ្វ្រាំងម៉ូតូ បណ្តាលឲ្យដួល ត្រូវរថយន្ត បើកក្នុងទិសដៅបញ្ច្រាស់ កិនចំក្បាលជនរងគ្រោះបែកក្បាលស្លាប់តែម្តង បន្ទាប់មកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់បន្សល់ ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងមន្ត្រីជំនាញ ធ្វើការវាស់វែង និងបន្តចាត់ការតាមនីតិវីធី៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ កិនបែកក្បាល