ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ប្រទះ​ឃើញ​សព​ស្ត្រី​ខ្មែរ​ស្លាប់​ម្នាក់ អាក្រាតកាយ​នៅក្នុង​ទឹកដី​ស្រុក​អារញ្ញ

ប្រទះ​ឃើញ​សព​ស្ត្រី​ខ្មែរ​ស្លាប់​ម្នាក់ អាក្រាតកាយ​នៅក្នុង​ទឹកដី​ស្រុក​អារញ្ញ

(​បាត់ដំបង​)៖ នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា សព​ស្ត្រី​រងគ្រោះ ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​កាលពី​រសៀល​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​ចំការ​អំពៅ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជាយ​ភូមិ​៤ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​
​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ក្នុង​ចំការ​អំពៅ នា​ទឹកដី​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​ព្រំប្រទល់​ខេត្ត​បាត់ដំបង ទាំង​សភាព​ហើម​ស្អុយ​ទៅហើយ ព្រមទាំង​ស្ថិតក្នុង​សភាព​អាក្រាតកាយ ដោយ​មាន​តែ​ខោអាវ​ឈុត​ក្នុង​តែប៉ុណ្ណោះ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ នៅ​មិនទាន់​ដឹងថា​តើ​ការស្លាប់​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​នោះឡើយ​។​
​ក្រោយពី​មាន​ការភ្ញាក់ផ្អើល​រួចមក កម្លាំង​តម្រួត​ថៃ​បាន​ចុះ​ទៅកាន់​ទីតាំង​កើតហេតុ ព្រមទាំង​បាន​ពិនិត្យ​តែ​សង្កេតឃើញថា សព​ដេកស្លាប់​ក្នុង​សភា​ពច្រ​ង៉ាង​គ្មាន​សំលៀកបំពាក់ គឺមាន​តែ​ខោ​លី​អូ និង​អាវទ្រនាប់​តែប៉ុណ្ណោះ​ព្រមទាំង​មាន​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ទៅ​ហើយ​។​
​សព​អាច​ស្លាប់​មក​ក្នុង​រយៈពេល​មិនតិច​ជាង ៣​ថ្ងៃ​នោះ​ទេ​។ ភ្លាមៗ​នោះដែរ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​ចោមរោម​មើល​ក៏​មាន​ស្ត្រី​ម្នាក់​ឈ្មោះ រិន ភាព ដែលជា​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​តំបន់​ខាងលើ បាន​អះអាង​ថា ស្ត្រី​ដែល​ដេកស្លាប់​នៅ​ក្នុង​ចំការ​អំពៅ​នោះ​មានឈ្មោះ នី​ម សេម អាយុ​ជាង ៧០​ឆ្នាំ​ហើយ ដែលជា​អ្នករស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​ដែរ ហើយក៏​ជា​ជនជាតិ​ខ្មែរ​ដែរ ដោយ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ មកម្ល៉េះ ទោះបីជា​តាមរក​យ៉ាង​ណា​ក៏​មិន​ប្រទះ​ឃើញ​ដែរ ទើបតែ​មក​ឃើញ​នៅពេលនេះ ៕
fn-2016-08-21-20-40-59-0 K-0676

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya