ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់ បើក​ម៉ូតូ​រេ​ឆាប​គេ​ពេញ​ផ្លូវ រួច​បុក​ជាមួយ​ឡាន បណ្តាលឲ្យ​ស្លាប់​២​នាក់​ ​

យុវជន​២​នាក់ បើក​ម៉ូតូ​រេ​ឆាប​គេ​ពេញ​ផ្លូវ រួច​បុក​ជាមួយ​ឡាន បណ្តាលឲ្យ​ស្លាប់​២​នាក់​ ​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩C ត្រង់​ចំណុច​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។ តាម​ការបំភ្លឺ​ពី​សាក្សី​បាន​ឃើញ​ហេតុការណ៍​នេះ ប្រាប់ថា ដំបូង​គាត់​ឃើញ​បុរស​៣​នាក់​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ  1N 9829  បើក​រេ​ឆាប​ចុះឡើងៗ​ពេញ​ផ្លូវ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​ជ្រុក​ទៅ​បុក​រថយន្ត ម៉ាក​នី​សាន់​ដឹកទំនិញ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក​-2965-​ភព​2 ត្រូវ​ថ្ពាល់​រថយន្ត​ខាងឆ្វេង បន្ទាប់មក​អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់​តែ​ម្តង ។​
​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាលឲ្យ​ឈ្មោះ ខ្ច​ង ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិបុ​ស្បឡោក ឃុំ​សឿ ស្រុក​មង្គលបុរី ដែលជា​អ្នក​បើ​ម៉ូតូ​ស្លាប់ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ង៉ែត វុន ស្លាប់ រីឯ​ឈ្មោះ ផន សំ រងរបួស​បាក់​ឆ្អឹងភ្លៅ​ខាងស្តាំ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​- ជប៉ុន ។​
​ក្រោយពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕c1d01c29-4ee0-4f9b-8a93-97e1154099f4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya