ព្រះសីហនុ ៖ នាថ្ងៃទី២០ សីហា ឆ្នាំ២០១៦នេះ យុវជនម្នាក់ និងស្ត្រីវ័យក្មេងជាកម្មកររោងចក្រ ញ៉ូស្តា ម្នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីចែកចាយថ្នាំញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅកាន់សាលាដំបូង ហើយ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី19 សីហា 2016 នៅចំណុចក្រុម14 ភូមិ1 សង្កាត់1 ក្រុងព្រះសីហនុ។
កម្លាំងការិយាល័យគ្រឿងញៀនចំនួន5នាក់ ដឹកនាំដោយលោក ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងកងរាជអាវុធក្រុងព្រះសីហនុ បានបង្ក្រាបករណីគ្រឿងញៀនមួយនៅចំណុចក្រុម14 ភូមិ1 សង្កាត់1ក្រុងព្រះសីហនុ ។ ឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ 1-ឈ្មោះ រឹទ្ធ ង៉ែត ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករសំណង់ 2-ឈ្មោះ ម៉េត សុភ័ណ្ឌ ភេទស្រី អាយុ23ឆ្នាំ មុខរបរកម្មកររោងចក្រញូវស្តារ អ្នកទាំង2មានទីលំនៅកន្លែងឃាត់ខ្លួនខាងលើ ព្រមទាំងដកហូតវត្ថុតាងរួមមាន 1-ម្ស៉ៅសថ្លាចំនួន11កញ្ចប់ (3កញ្ចប់ធំ និង8កញ្ចប់តូច) 2-ជញ្ជីងថឹ្លងចំនួន1 3-ទូរស័ព្ទដៃចំនួន5គ្រឿង 4-ដបជក់ចំនួន1 5-ដាវសាំម៉ូរ៉ៃចំនួន1 6-ដែកកេះចំនួន5 7-ប្រាក់រៀលចំនួន8ម៉ឺនរៀល និង8-កញ្ឆាគ្រៀមចំនួន1កញ្ចប់តូច ។ អ្នកចែកចាយបែបនេះ ចាប់មិនអស់ ៕
» ព័ត៌មានជាតិ » យុវជនម្នាក់និងស្ត្រីវ័យក្មេងជាកម្មកររោងចក្រញ៉ូស្តាម្នាក់ ករណីចែកចាយថ្នាំញៀន