សៀមរាប៖ នៅវេលាម៉ោង 20 និង15នាទីយប់ ថ្ងៃ 20 ខែ08 ឆ្នាំ2016 មានករណីគ្រោះថ្នាក់ចរាចរ នៅលើកំណាត់ជាតិលេខ6A ត្រង់ ភូមិ លលៃ ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប រវៀង រថយន្ត និង ម៉ូតូ ស្របទិសគ្នា ។
ជនរងគ្រោះ ឈ្មោះ ឡូត ឆ្នៀង ភេទប្រុស អាយុ 25ឆ្នាំ រស់ភូមិ ក្រវិល ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់)អ្នកជិះជាមួយ ឈ្មោះ នៅ ថូ ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិ ពន្លឺព្រះផុស ឃុំ កំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (របួសធ្ងន់)បើកបរម៉ូតូម៉ាកC125ពណ៌ខ្មៅសេរី2010ស្លាកលេខ1Jសៀមរាប6417 ពីកើតទៅលិចបានទៅបះនិងរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ខៀវចំណុះ1តោនកន្លះស្លាកលេខ ភ ព 3C 3334ដែលខូចនៅលើចិញ្ចើមផ្នល់ បណ្តាលឱ្យដួលទៅកណ្តាលផ្នល់ ហើយមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សរចំណុះ5តោន ស្លាក ភ ព 3C0432បើកបរដោយ ឈ្មោះ សាំង សារអឿន ភេទប្រុស អាយុ 33ឆ្នាំ រស់នៅ ភូមិអូរំចង់ ឃុំ បាក់ ជញ្ជៀន ស្រុក ភ្នំ ក្រវ៉ាញ ខេត្ត ពោសាត់ មកកិនពីលើបណ្តាលឱ្យស្លាប់ 1 របួស 1 ចំនែករថយន្តនិងម៉ូតូរក្សាទុកនៅអធិការស្រុកប្រាសាទបាគង ខេត្តសៀមរាប ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់