ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប្រទះ​ឃើញ​សព​អណ្តែត​ទឹក ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ លង់ទឹក​ស្លាប់ នៅ​ស្រុក​ទឹកឈូ

ប្រទះ​ឃើញ​សព​អណ្តែត​ទឹក ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ លង់ទឹក​ស្លាប់ នៅ​ស្រុក​ទឹកឈូ

(​កំពត​)៖ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ស្ត្រី​រងគ្រោះ ឈ្មោះ ប្ល្រែ​នីគ្រី ស្ទី​អាន់​នី ភេទ​ស្រី កើត​នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​១៩៩២ ជា​ជនជាតិ​អូស្ត្រាលី​។ ស្ត្រី​រងគ្រោះ​រូប​នេះ មក​ស្នាក់​នៅ​ផ្ទះសំណាក់ យីហោ​ខាងលើ​តាំងពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​។​
​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា​នេះ ករណី​ខាងលើ គឺ​មិនមែន​ករណី​ផ្សេង ក្រៅពី​ករណី​លង់ទឹក​ស្លាប់​នោះទេ តាម​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​របស់​លោក បាន​ធ្វើ​កោសល្យវិច្ច័យ រកឃើញថា សព​ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​លង់ទឹក កាល​ពី​ក្បាល​ព្រលប់ ថ្ងៃទី​២០ ខែសីហា​ម្សិលមិញ ប៉ុន្តែ​គ្មាន​អ្នកណា​ដឹង លុះដល់​វេលា​ខាងលើ ទើប​ម្ចាស់​ហាង យីហោ «​អា​ខា​ដៀរ​» ប្រទះឃើញ រួច​ហើយ​រាយការណ៍ មក​កម្លាំង​នគរបាល ទើប​កម្លាំង​នគរបាល​ដឹង​ចុះ ទៅ​ធ្វើ​កោសល្យវិច្ច័យ ហើយ​រកឃើញ​លទ្ធផល ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​លង់ទឹក​យ៉ាង​ដូច្នេះ​តែម្តងទៅ​៕

fn-2016-08-21-15-36-21-0 fn-2016-08-21-15-36-21-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya