ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿងអាស្រូវ​ដ៏​ធំ​នៅ​មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង ​

ធ្លាយ​រឿងអាស្រូវ​ដ៏​ធំ​នៅ​មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង ​

ព្រៃវែង​៖ រឿងអាស្រូវ​ដ៏​នៅ​មួយ​ត្រូវបាន​ទំលាយ​ចេញ​ពី​មន្ទីរអប់រំ​ខេត្ត​ព្រៃវែង បានអោយដឹងថា នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​គឺ លោក​ហ៊ឹម សុផល ជា​ប្រធាន​មន្ទីរ​បាន​ប្រព្រិត្តិ​នូវ​ភាពមិនប្រក្រតី​ពាក់ព័​ន្ធ​នឹង​អំពើ​ពុករលួយ​ស៊ី​អស់​ប្រាក់​រាប់់​ពាន់​លាន​រៀល រហូតដល់​គាត់​បាន​សល់​ប្រាក់​ក្រាសក្រែល​។ ហើយ​ក្នុងនោះ​ប្រធាន​មន្ទីរ​បាន​កិបកេង​ទាំង​ប្រាក់​ចំណាយ​នៅក្នុង​មន្ទីរ​នឹង​តាម​សាលា​វិទ្យាល័យ​ជាច្រើន​តាមរយះ​ដៃជើង​ជំនិត​។​
​ប្រភព​បាន​អោយដឹងថា នៅ​ក្នង​មន្ទីរ​ចាប់តាំងពី​លោក ហ៊ឹម សុផល ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​មក អំពើពុករលួយ​បាន​កើ មាន​ស្ទើរ គ្រប់​រូបភាព នឹយាយ​អោយចំ​ចន្លោះ​ណា​ដែល​លោក​ប្រធាន​មន្ទីរ​អាច​កិបកេង​បាន​គឺ​គាត់​ធ្វើ​ទាំងអស់​។ ហើយ​ក្នុង​១​ឆ្នាំ​លោក​ប្រធាន​មន្ទីរ​អាច​កិបកេង​លុយ​បាន​រហូតដល់​ជិត​១​ពាន់​លាន​រៀល ក្នុងនោះ​គឺ​មាន​ប្រាក់​រេ​ជ្ចទ័យ ប្រាក់​ទូទាត់​ត្រង់ នឹង​ប្រាក់​PB របស់​សាលា​ជាច្រើន ពិសេស​ប្រាក់​PB នៅ​តាម​សាលា​វិទ្យាល័យ ទោះបី​ប្រាក់​នេះ​លុយ​ទំលាក់​ទៅ​សាលា​ផ្ទាល់​ក៏​ប្រាក់​នេះ​ត្រូវបាន​នាយក​បង្វិល​មកអោយ​លោក​ប្រធាន​មន្ទីរ​មួយ​ចំនួន​ធំ​ដែរ​ជាសម្ងាត់ ដើម្បី​លោក​នឹង​បក្ខពួក​ធ្វើ​មានបាន​។ ចំពោះ​ការ​ចាយប្រាក់​នៅតាម​វិទ្យាល័យ​គឺ​សុទ្ធសឹង មាន​ភាពមិនប្រក្រតី បញ្ហា​នេះ​កើតឡើង គឺ​មន្ទីរ​ជា​អ្នក​នៅ​ពីក្រោយ ទោះបី​ការរិយាល័យ​អប់រំ​ស្រុក​បាន​ដឹង ក៏​មិន​ហ៊ាន​ចាត់​នាយក​សាលា​ដែរ ដោយ​ក្លាខ​ត្រូវ​ថ្មោង​លោក​ប្រធាន​មន្ទីរ ព្រោះ​លោក​ប្រធាន ហ៊ឹម សុផល គាត់​មាន​ផលប្រយោជន៍​ធំ​ណាស់​។ ហើយ​នៅ​សាលា​ខ្លះ​ដែល​នាយក​បាន​កិបកេង​ប្រាក់​លើស​កំរិត បង្គ​អោយ​គ្រូ​តវ៉ា ដូច​នៅ​វិទ្យាល័យ​ពាមរក៌ ទើប​លោក​ប្រធាន​មន្ទីរ​ធ្វើ​ជាត់​ចាត់​ការដក​លោក​នាយក​សាលា ហាក់ នី​ន បញ្ឈរជើង ដើម្បី​កុំអោយ​ផ្ទុះ​រឿង​កាន់តែ​ធំ​នាំ​បញ្ហា​អោយ​គាត់​ទៀត ។ ហើយ​អ្វី​ដែល​កើត​នៅ​ទី​នោះ​មុន​មាន​ការតវ៉ា គឺ​លោក​នាយក ហាក់ នី​ន បានធ្វើ​៤​ឆ្នាំ ហើយ​ការិយាល័យ អប់រំ​ស្រុក​ក៏​បាន​ដឹង ប៉ុន្តែ​មិន​ហ៊ាន​ក្អក់​នឹង​លោកនាយក​សាលា ហាក់ នី​ន ឡើយ​។ សម្រាប់​នៅ​តាម​សាលា​ជាច្រើន​ទៀត ក៏​មាន​លក្ខណៈ​មិន​ខុស​ឆ្ងាយ​នឹង​សាលា​វិទ្យាល័យ ហ៊ុន សែន ពាមរក៌ ដែល ប៉ុន្តែ​គ្មាន​គ្រូ​ក្លា​ហ៊ាន​ដូច​នៅ​សាលា​ពាមរក៌ ក៏​រឿង​ចេះ​តែ​ស្ងប់​ទៅ នឹង​បណ្ដោយអោយ​លោក​ប្រធាន​មន្ទីរ​សប្បាយ​កើប​ប្រាក់​ពុករលួយ​រហូតដល់​ពេល​ជិត​ចូលនិវត្តន៍​តែម្ដង​។ ទាក់​ករណីនេះ ក្រសួង​អប់រំ នឹង​អង្គភាព​ប្រឆាំង​អំពើពុរលួយ​មិន​គួរ​មើលរំលង់​ទេ ព្រោះ​បាន​ធ្វើអោយ​បាត​បង់​ថវិកា​ជាតិ​ធ្ងន់ធ្ងរ​ណាស់​ទៅ​មនុស្ស​មួយ​ក្រុម​នោះ​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya