ខេត្តរតនគិរី៖ កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៦នេះ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់នៅត្រង់ចំណុចផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ជនសង្ស័យទី១ឈ្មោះឡេះ រំលី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀកក្រុងបានលុង និងទី២ឈ្មោះ ប៊ុត វណ្ណី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់យក្សឡោម ក្រុងបានលុង។ លោកផន ទុំ ប្រាប់បន្តទៀតថា ដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន២ថងតូច អាវុធកែច្នៃចំនួន២ដើម គ្រាប់ចំនួន៦គ្រាប់ រថយន្តចំនួន១គ្រឿង ជញ្ជីងថ្លឹងមួយគ្រឿង និងសម្ភារៈសេពគ្រឿងញៀន១ចំនួនទៀត។
សូមបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់