ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ បញ្ជូនទៅ​តុលាការ​បទល្មើស​គ្រឿងញៀន​ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ បញ្ជូនទៅ​តុលាការ​បទល្មើស​គ្រឿងញៀន​ ​

ខេត្តសៀមរាប​៖​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​ជាមួយ និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ករណី រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​
​ហេតុការណ៍​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៨​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
​តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បានឲ្យដឹងថា ជនសង្ស័យ ទាំង​៤​នាក់ មាន ទី​១/​ឈ្មោះ បួន សុវណ្ណ​បូរី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិ​ទ្រាំង សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ទី​២/​ឈ្មោះ ញ៉ឹក វុត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៣/​ឈ្មោះ សោម ចាន់​សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង ទី​៤/​ឈ្មោះ សេង វិចិត្រ ភេទ​ប្រុស អាយុ​២០ ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។ ក្រោយពី​ធ្វើ​ការឃាត់ខ្លួន កម្លាំង​ជំនាញ​បាន រកឃើញ វត្ថុតាង​រួមមានៈ​ម្សៅ​គ្រើម (​ម៉ា​ទឹកកក​)​ចំនួន​១១​កញ្ចប់​ស្មើ​ទម្ងន់​១,២៦​ក្រាម ទូរ​សព្ទ័​៤​គ្រឿង និង​ឧបករណ៍​ច្នៃ​ជក់​មួយចំនួន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

image-916

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya