ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ចោរ​ឆក់ ២​នាក់ ដកហូត​ម៉ូតូ​១​គ្រឿង

ប៉ូលិស​បង្ក្រាប​ចោរ​ឆក់ ២​នាក់ ដកហូត​ម៉ូតូ​១​គ្រឿង

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ៩ យប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​២ ភូមិ​បឹង​ឈូក ស ង្កា​ត់​គីឡូម៉ែត្រលេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ជនរងគ្រោះ​ថា​មាន​ករណី​ឆក់ កាបូបស្ពាយ​ដាក់​ប្រាក់​ភ្លាម កម្លាំង​នគរបាល​ខណ្ឌ​បាន​ធ្វើ​ការកំណត់ ភិនភាគ​បោះដៃ​តាម​វិទ្យុទាក់ទង​ប្រទាក់ក្រឡា​គ្នា ដោយ​សហការ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍ គីឡូម៉ែត្រ​លេខ​៦ ដេញ​តាម​ទៅប្រ​ម៉ាញ់​ចាប់​ក្របួច ជន​ជា​ចោរឆក់ ២​នាក់​បាន​ភ្លាមៗ ដោយ​ដកហូត​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុង ដា​សង់​ប៊ិច​សេ ១១០ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១BC-២៩២២ ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​
​មន្ត្រី​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ បាន​បញ្ជាក់ទៀតថា ក្រោយ​ប ង្ក្រា​បឃាត់ខ្លួ​នជនត្រូវ​ស​ង្ស័​យ​ទាំង​២​នាក់​បាន ស្រាប់តែ​កាបូ ប​ស្ពាយ​របស់​ជនរងគ្រោះ​ត្រូវបាន បាត់​ទាំង​ស្រុង​រួម​ជាមួយ​ថវិកា ១៣០០ ដុល្លារ និង​ទូរស័ព្ទដៃ ១​គ្រឿង​ផង​ដែរ​ដែល ជា​របស់​ជនរងគ្រោះ ។​
​ជនសង្ស័យ​ត្រូវ ឃាត់ខ្លួន​មានឈ្មោះ​ទួន មករា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​និង ម្នាក់ទៀត​ឈ្មោះ​សេត ហេង អាយុ​២៤​ឆ្នាំ ជន​ត្រូវ​សង្ស័យ ទាំង​២​នាក់​មាន​មុខរបរ មិន​ពិតប្រាកដ​និង​ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ រី​ឯ​ជនរ ង​គ្រោះ​មាន​ឈ្មោះ​សៀក ទៀង ភេទ​ស្រី អាយុ​៦២ ឆ្នាំ មាន មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៥ ក្រុម​២ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ជា​ចោរឆក់ និង​វត្ថុតាង​ត្រូវ​បន្ត​ឃុំខ្លួន​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ៕
fn-2016-08-21-12-45-32-0 fn-2016-08-21-12-45-32-1 fn-2016-08-21-12-45-32-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya