ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​អ្នក​សែត ២​នាក់ ក្រោយ​ជិះ​ម៉ូតូ​តាម​កៀរ អ្នកដឹកឈើ​តាម​ម៉ូតូ ចូល​ដល់​ក្នុងផ្ទះ​គ្មាន​ការអនុញ្ញាត

ប៉ូលិស​ឃាត់ខ្លួន​អ្នក​សែត ២​នាក់ ក្រោយ​ជិះ​ម៉ូតូ​តាម​កៀរ អ្នកដឹកឈើ​តាម​ម៉ូតូ ចូល​ដល់​ក្នុងផ្ទះ​គ្មាន​ការអនុញ្ញាត

(​រតនគិរី​)៖ នៅ​យប់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកកាសែត​២​នាក់ ក្រោយ​ពី​អ្នកដឹកឈើ​៣​ដុំ តាម​ម៉ូតូ​បឹ្តង​ទៅ​នគរបាល​ប៉ុស្តិ៍ សង្កាត់​បឹង​កន្សែង​ថា មាន​ជន​មិន​ស្គាល់​មុខ​ដេញ​កៀរ​ម៉ូតូ​ពួកគាត់​ឲ្យ​ឈប់ តែ​គាត់​មិន​ព្រម​ឈប់​ហើយ បន្ថែម​ល្បឿន​ចូល​ដល់​ក្នុងផ្ទះ ក៏​ជន​ទាំង​នេះ​បន្ត​ចូលទៅ​ក្នុង​ផ្ទះ​គាត់​ថែម​ទៀត​។​
​ជនរងគ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ហើយ​ពេល​ភ្លាមៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ទៅ​ដល់​ក៏​ប្រទះឃើញ​ពួកគេ​ទាំង​២​នាក់ (​អ្នកកាសែត​) ក៏​ធ្វើ​ការឃាត់ខ្លួន​តែម្តង​។​
​ម្ចាស់​ម៉ូតូ​ដឹកឈើ​ចំនួន​៣​ដុំ​នេះ បាន​ប្រាប់​នគរបាល​ប៉ុស្តិ៍​បឹង​កន្សែង​ឲ្យដឹងថា គាត់​ឃើញ​ជន​ទាំង​២​នាក់​នេះ ជិះ​ម៉ូតូឌុប​គ្នា​ដេញ​គាត់ និង​កៀរ​ម៉ូតូ​ឲ្យ​ឈប់ ដោយ​គាត់​មាន​ការភ័យខ្លាច ក្រែង​ក្រុមក្មេងស្ទាវ​ស្ទាក់​វ៉ៃ​គំរាម​យក​លុយ​ទើប​គាត់ សុំ​អន្តរាគមន៍​ទៅ​នគរបាល​ប៉ុស្តិ៍ ដែល​នៅ​ក្បែរ​នោះ​តែម្តង​។​
​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​ប្រាប់ឲ្យដឹង​ថា ក្រោយ​ពី​សួរនាំ​អ្នក​ទាំង​២​នេះ​ទើប​ដឹងថា ពួកគាត់​ជា​អ្នកកាសែត ដោយ​ក្នុង​នោះ​មាន​ទី​១ ឈ្មោះ តែ ផានិត អ្នកយក​ព័ត៌មាន​អង្គភាព​រស្មី​ព្រះវិហារ កាត​សម្គាល់​ខ្លួន ផុតកំណត់​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០១៦ និង​ទី​២-​ឈ្មោះ ឆែម រ៉ានី ភ្នាក់ងារ​សារព័ត៌មាន អង្គភាព​មាតុភូមិ (​ប្រចាំការ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង​) កាត​សម្គាល់​ខ្លួន មាន​សុពលភាព​ថ្ងៃ​៣០ ខែតុលា ឆ្នាំ​២០១៦​។​
​នគរបាល​ប៉ុស្តិ៍​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់ពី​សាកសួរ និង​ត្រួតពិនិត្យ​មើល​ប័ណ្ណសំគាល់ខ្លួន រួច​មក​ត្រូវបាន​ថ្នាក់លើ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​
​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​បន្ថែម​ឲ្យដឹង​ទៀតថា ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​មួយ​រយៈពេល​នេះ មាន​មនុស្ស​ប្លែក​មុខ​ជាច្រើន ហើយ​ករណី​ចោរលួច ចោរឆក់​ក៏​កើត​មាន​ដែរ ដូច្នេះ​ត្រូវ​រឹតបន្តឹង​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​
​ដោយឡែក​សេចក្តីរាយការណ៍​មួយទៀត បានឲ្យដឹងថា នៅ​ខេត្ត​រតនគិរី​មាន​អ្នកកាសែត ប្រមាណ​ជាង​៧០​នាក់ ដែល​ពួកគាត់​ខ្លះ​ជា​អ្នករត់​ម៉ូតូឌុប លក់​បន្លែ ជាង​សំណង់ ជាដើម ត្រូវបាន​មេខ្យល់​កៀងគរ​ឲ្យធ្វើ​ប័ណ្ណ​ព័ត៌មាន ដោយ​អះអាង​ថា ចាងហ្វាង​កាសែត​នៅ​ភ្នំពេញ ឲ្យ​ជ្រើសរើស​អ្នកព័ត៌មាន ដោយ​ថ្នូរ​នឹង​លុយ​១០០​ដុល្លារ​ទៅ​២០០​ដុល្លារ​៕
fn-2016-08-21-12-34-31-0 - Copy fn-2016-08-21-12-34-38-0 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya