(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំង ជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ដោយធ្វើការឃាត់ខ្លួន មនុស្ស ៩នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់នៅអង្គភាព កម្ពុជាជោគជ័យ ព្រមទាំងដកហូតមាន់មួយក្បាល រួមទាំងម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
ក្រោយទទួលព័ត៌មានស្តីពីទីតាំងល្បែងជល់មាន់ខាងលើនេះ កម្លាំងរបស់លោកក្រោមការ បញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបជាក់ស្តែង ហើយពេលចុះនោះ អ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នារត់ព្រោងព្រាត ប៉ុន្តែមនុស្ស៩នាក់រត់មិនរួចក៏ត្រូវចាប់ខ្លួនតែម្តង។
សម្រាប់មនុស្សទាំងនេះ ត្រូវបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំការសួរនាំ និងចាត់វិធានការបន្តទៀត៕
» ព័ត៌មានជាតិ » ប៉ូលិសបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ចាប់ខ្លួនមនុស្ស ៩នាក់