ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ប្រុស​ស្រី​៤​នាក់ ផឹក​ស្រវឹង​ទៅ​ចាប់​ដៃ​នារី​រត់​តុ​ផ្សេង បុរស​អង្គុយ​ជាមួយ​ខឹង​វាយ​ផ្អើល​រត់​ជាន់ជើងគ្នា​ ​

ប្រុស​ស្រី​៤​នាក់ ផឹក​ស្រវឹង​ទៅ​ចាប់​ដៃ​នារី​រត់​តុ​ផ្សេង បុរស​អង្គុយ​ជាមួយ​ខឹង​វាយ​ផ្អើល​រត់​ជាន់ជើងគ្នា​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​ផឹកស៊ី​មួយកន្លែង​ដែល​មាន​យីហោ អូឌឹម​ចាស់​I តាម​បណ្តោយ​ផ្លូវវេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​មនុស្ស​ប្រុស​ស្រី​៤​នាក់​បាន​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​ដែលមាន​យីហោ​អូឌឹម​ចាស់​I ខណៈ​កំពុង​ផឹក​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​ផឹក​តុ ផ្សេង​បាន​មក​ជល់​កែវ​ជាមួយ​ថែមទាំង​ចាប់ដៃ​ចាប់ជើង​ធ្វើ​អោយ​បុរស​ម្នាក់​ដែល​អង្គុយ​ជាមួយ​នារី ខឹង​ទាញ​កែវ​វាយ​ទៅវិញទៅមក​បណ្តាលអោយ​នារី​ម្នាក់​រងរបួស​។​
​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​(​ស្រី​២​នាក់​) បាន​ចូល​មក​ផឹកស៊ី​នៅ​ខាង​ក្នុង​ហាង​ខាង​លើខ​ណះ​កំពុង​អង្គុយ​តុ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​បុរស​មួយក្រុម​មាន​គ្នា​៦​នាក់​បាន​ចូល​មក​ផឹកស៊ី​ក្នុងនោះ​ដែរ​ដោយ​អង្គុយ​តុង​ជិតគ្នា ។​
​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់មក​ស្រាប់តែ​ភាគី​ខាង​បុរស​ដែល​មាន​គ្នា​៦​នាក់​ក្នុងនោះ​មាន​បុរស​ម្នាក់​បាន​លើក​កែវ​មក​ជុល​ជាមួយ​នារី​ដែល​អង្គុយ​មាន​គ្នា​៤​នាក់​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​ចាប់ដៃ​ចាប់ជើង​ដោយ​ដូចជា​ស្គាល់​គ្នា​តែ​នារី​នោះ​បានប្រកែក​ថា​មិន​ដែល​ស្គាល់​ទេ ធ្វើ​អោយ​បុរស​ដែល​អង្គុយ​ជា​នោះ​មាន​ចិត្ត​ប្រច័ណ្ឌ​ហើយ​បាន​ប្រាប់​ទៅ​បុរស​២​នាក់​ដែល​មក​ជុល​កែវ​ជាមួយ​នោះ​អោយទៅ​អង្គុយ​តុ​វិញ​។ ក្រោយមក​បុរស​ទាំង​២​នាក់​នោះ​ក៏​បាន​ទៅ​អង្គុយ​នៅ​តុ​វិញ ហើយ​បាន​ប្រើ​ពាក្យ​ឌឺដង​ធ្វើអោយ​ភាគី​ខាង​បុរស​ស្រី​៤​នាក់​នោះ​ខឹង​ក៏​តបត​បង្ក​ជា​ហឹង្សា​ដាក់​គ្នា​បោក​ដប​និង​កែវ​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ត្រូវ​ដៃ​ម្ខាង​។​
​សាក្សី​ដដែល​បាន​បន្តទៀតថា ខណៈ​ភាគី​ទាំង​សងខាង​កំពុង​ប្រយុទ្ធ​គ្នា​នៅ​គេ​បានលឺ​សំលេង​ដូចជា​ផ្ទុះអាវុធ​មួយ​គ្រាប់​ធ្វើអោយ​ភាគី​ទាំងសងខាង​បែក​ចេញ​ពី​គ្នា​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​ធ្វើការ​ឃាត់​បុរស​២​នាក់​(​ភាគី​ខាង​មាន​គ្នា​៦​នាក់​)​យកទៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរ​បាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រងចាំ​ដោះស្រាយ​តាម​ច្បាប់​៕

image-888 image-889 image-890

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya