ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៦ គ្មាន​មនុស្ស​ស្លាប់ តែ​មាន​របួស​៥​នាក់​ ​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៦ គ្មាន​មនុស្ស​ស្លាប់ តែ​មាន​របួស​៥​នាក់​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ នៅ​ទូទាំង​ប្រទេស កើតឡើង​ចំនួន​៣​លើក (​យប់​២​លើក​) មិន​មាន​បណ្តាល​ឲ្យ មនុស្ស​ស្លាប់​ទេ តែ​មាន​រងរបួស​ធ្ងន់ ៣​នាក់ និង​របួសស្រាល​២​នាក់ (​ប្រុស​១) ។​
​យោង​តាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ បានឲ្យដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន​៥​គ្រឿង រួមមាន ម៉ូតូ ចំនួន​២​គ្រឿង រថយន្ត​ធុន​តូច ចំនួន ១​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង ។ មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ រួមមាន ល្មើស​ល្បឿន ១​លើក​, បត់​គ្រោះថ្នាក់ ២​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ (​យប់​៣​នាក់ ) ។ ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ខេត្ត​ព្រៃវែង ២​លើក របួស​២​នាក់ និង​ភ្នំពេញ ១​លើក​របួស ៣​នាក់ (​ស្រី​) ។
​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំង​ប្រទេស មាន​ចំនួន ៤ ១៥៨​គ្រឿង ក្នុងនោះ បាន​ធ្វើ​ការអប់រំ​ចំនួន ២ ០៤៣​គ្រឿង និង​ពិន័យ​សរុប ចំនួន ២ ១១៥​គ្រឿង ៕

13921119_331236517215691_8601100458549122340_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya