ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » នាយក​ទីចាត់ការ​ហិរញវត្ថុ សាលា​ខេត្តព្រះវិហារ កែ សេង​គីម កិបកេង​ថវិកាជាតិ យ៉ាង​សាហាវ ​

នាយក​ទីចាត់ការ​ហិរញវត្ថុ សាលា​ខេត្តព្រះវិហារ កែ សេង​គីម កិបកេង​ថវិកាជាតិ យ៉ាង​សាហាវ ​

ព្រះវិហារ​៖ នាយក​ទី​ចាត់​ហិរញវត្ថុ សាលា​ខេត្តព្រះវិហារ លោក កែ សេង​គីម ក្នុង​រយៈពេល​ច្រើន​ឆ្នាំនេះ បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ យ៉ាងធ្ងន់ធ្ងរ ដោយ​ការ​កិបកេង​ការចំណាយ​ថវិកា​ផ្សេងៗ របស់​សាលាខេត្ត ជាពិសេស​លើ​ការចំណាយ​ក្នុង​ផ្នែក ទិញដូរ​សម្ភារៈ តាមរយៈ​លទ្ធកម្ម​ក្លែងក្លាយ​មួយផ្នែកធំ ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជា​របស់​កូន​នឹង​ប្រពន្ធ​គាត់​។
​ប្រភព​បាន​អោយដឹងថា ក្នុង​១​ឆ្នាំៗ លោក កែ សេង​គីម បាន​កិបកេង​ថវិកាជាតិ​មិនតិចជាង​៣០០​លាន​រៀល​ឡើយ ក្នុង​គឺ​ការចំណាយ​ផ្នែក​ទំនាក់​ទំ​នង់​សាធារណៈ ចំណាយ​ផ្នែក​រដ្ឋបាល ការចំណាយ ផ្នែក​ថែទាំ​នឹង​ជុស​ជុ​ល បេសកកម្ម ប្រាក់​ជួយ​ជនរងគ្រោះ​ដោយសា​គ្រោះធម្មជាតិ​។​ល​។ ហើយ​ការចំណាយ​មួយចំនួន​គី​ធ្វើឡើង​តាមរយៈ​លទ្ធកម្ម​ដែល​ក្រុមអធិការកិច្ច​មើល​ទៅ​ថា​ត្រឹមត្រូវ ប៉ុន្តែ​ធាតុពិត​អ្នកផ្គត់ផ្គង់​គឺ​ភាគច្រើន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន កូន​នឹង​ប្រពន្ធ​របស់​គាត់​ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក​លើស​ទីផ្សារ​។ ចំពោះ​សម្ភារៈ​ដែល​យក​មក​ប្រើប្រាស់​គឺ​សុទ្ធសឹង​របស់​គ្មាន់​គុណភាព ហើយ​មន្ត្រី​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​សម្ភារៈ​មិន​តវ៉ា​នឹង​លោក កែ សេង​គីម ទេ ដោយសារ​រួប​គាត់​អាង អតីត​អភិបាលខេត្ត អ៊ុំ មា​រ៉ា ខ្លាំងណាស់ ដូច្នេះ​ទើប​គាត់​ហ៊ាន​ជិះសេះ​លែងដៃ​នោះ​។ ចំពោះ​ការផ្គត់ផ្គង់​ទំនិញ​បើ​មើល​ពី​ក្រៅ​ថា​ល្អ ដោយ​មាន​ប្រកាស​ជូនដំណឹង តែ​ក្រុមហ៊ុន ដែល​ទទួលបាន​សិទ្ធិ គឺ​ច្រើន​បំផុត​មានតែ​របស់​គ្រួសារ​គាត់ ហើយ​ក្រុមហ៊ុន​ផ្សេងទៀត ទោះ​តម្លៃ​ផ្គត់ផ្គង់​ថោក​ជាង​របស់​គ្រសារ​គាត់​ក៏ គណៈកម្មការ​លទ្ធកម្ម មិន​ផ្ដល់​សិទ្ធ​អោយ​ផ្គត់ផ្គង់​ដែរ ជាពិសេស​លើ​ទំនិញ​ដែល​គេ​ពិគ្រោះ​ថ្លៃ​សឹងតែ​ទាំងអស់​បាន​ទៅ​លើ​គ្រួសារ លោក កែ សេង​គីម ពេលខ្លះ​ផ្គត់ផ្គង់​មុន​ពិគ្រោះ​ថ្លៃ​ទៀត​។ ចំណែក​ក្រុមហ៊ុន​ផ្សេង​ទោះ​បាន​សិទ្ធិ​ផ្គត់ផ្គង់ ក៏​ជួប​ការលំបាក់​ក្នុងការ​ទូទាត់​ប្រាក់ ហើយ​ថ្ងៃក្រោយ​លែង​ហ៊ាន​ទៅ​ផ្គត់ផ្គង់​អោយ​សាលាខេត្ត​ដែរ​។ នៅ​ខេត្ត​ព្រះវិហារ ក្រុមហ៊ុន ដែល​ទៅ​ពី​ភ្នំពេញ​ឬ​ខេត្ត​គឹ​កម្រ​មាន​ឱកាស​បាន​សិទ្ធិ​ផ្គត់​ណាស់ ដោយ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ មាន​ច្រើន​តែ​ក្រុមហ៊ុន​របស់​គ្រួសារ​មន្ត្រី​ក្នុង​ខេត្ត​តែ​ប៉ុណ្ណោះ​។ ទា​ក់ទង់​ព័ត៌មាន​នេះ​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក កែ សេង​គីម បានទេ ដោយ​លោក​ថា​រវល់​ពេល​សួរ​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya