ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​៤​នាក់

ប៉ូលិស​បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​៤​នាក់

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃ ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ខាង​សារិន ក្រុម ៧ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ត្រូវ ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ម៉េង ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន មុខរបរ​កម្មករសំណង់ ស្នាក់នៅ​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា និង​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួចមក​ហើយ​រយៈពេល​១​ឆ្នាំ ពី​បទ​រក្សាទុក​សារធាតុ​ញៀន និង​ទី​២-​ឈ្មោះ​នៅ គឹម​លៀង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ទី​៣-​ឈ្មោះ​មិន ចាន់​មករា ហៅ​អា​ខួច ភេទ ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ និង​ទី​៤-​ឈ្មោះ​លី ម ម៉េង​ស្រ៊ុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្នាក់នៅ​ផ្ទះជួល ក្រុម​៩​និង​ក្រុម​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ករណី​ឃាត់ខ្លួន​ជន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន បាន​ធ្វើឡើង​ស្របពេល​ដែល​កម្លាំង​នគរបាល​ខណ្ឌ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ បាន​បន្ត​យាមល្បាត​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព ក្នុង​ភូមិសាស្ត្រ​ក្នុង​ពេល​រាត្រី​ដោយ​បាន​ដាក់​ការសង្ស័យ ទៅលើ​បក្ខពួក​ទាំងនេះ​ទើប​ធ្វើ​ការឃាត់​ដើម្បី​ត្រួតពិនិត្យ ជា​បន្ត​បន្ទាប់​បាន​រកឃើញ​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​តូច ទើប​ឈាន​ដល់​ការឃាត់ខ្លួន​តែ​ម្ដង ។​
​បន្ទាប់​ពី​ឃាត់ខ្លួន កម្លាំង​នគរបាល បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​ផង​ដែរ​ខណៈ ជនសង្ស័យ​ទាំ ង​៤​នាក់​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជាមួយគ្នា ។​
​បច្ចុប្បន្ន ជន​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ទាំង​៤​នាក់ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

K-0594 K-0595 K-0596

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya