ព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងដកហូតបានថ្នាំញៀន៣៦កញ្ចប់ នៅចំណុចក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ជនសង្ស័យជាស្ដ្រី ដែលបានឃាត់ខ្លួននេះ ឈ្មោះ ឡាយ គឹមផេង អាយុ២០ឆ្នាំ មានស្រុកកំណើតនៅ ស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញរបស់លោក បានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន៣៦កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅសួរនាំ និងចាត់ការតាមនីតិវិធី៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនស្ដ្រីម្នាក់ ដកហូតបានថ្នាំញៀន៣៦កញ្ចប់