(កណ្តាល)៖ នាកណ្តាលយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះ តូបលក់ស្បែកជើងចំនួន៨តូប ក្នុងផ្សារកន្តួតសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការឆេះតូបក្នុងផ្សារកន្ទួតនេះ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ហើយទំហំនៃការខូចខាតទ្រព្យសម្បត្តិក៏ពុំទាន់ដឹងថា មានចំនួនប៉ុន្មានដែរ លោកគ្រាន់តែបញ្ជាក់ថា គិតត្រឹមម៉ោងជាង១២នេះ តូបលក់ស្បែកជើងចំនួន៨តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង៕
» ព័ត៌មានជាតិ » តូបចំនួន៨តូប ផ្សារកន្ទួតសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង