កំពង់ស្ពឺ៖ នៅម៉ោងប្រមាណ ០៦ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ហើយការធ្វើអត្តឃាតនេះ ត្រូវបានគេរាយការណ៍ថា ជនរងគ្រោះតូចចិត្តនឹង ប្រពន្ធដែលស្តីបន្ទោយខ្លួន ។
ជនរងគ្រោះ ឈ្មោះ ឡោ សុផល ហៅអួច ភេ អាយុ២៨ឆ្នាំ នៅភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង បានចងកនឹងខ្សែរគោពណ៌ខ្មៅ លើដើមខ្លុងកំពស់១០ម៉ែត្រ ខាងលិចផ្ទះចម្ងាយ១០០ម៉ែត្រ ។ ហើយមូលហេតុនៃការចងក សម្លាប់ខ្លួនោះ ក៏ព្រោះតែខឹងប្រពន្ធ ស្តីបន្ទោសថា គិតតែពីផឹកស្រា មិនរកស៊ី មិនខ្មាសអ្នកស្រុក ។ នៅម៉ោងប្រមាណ១៧និង៣០នាទី ថ្ងៃទី១៨ ខែសីហាខ្លួនបានមកពីរោងចក្រ រួចបានឃើញប្តីកំពុងផឹកស្រា ក៏បានស្តីបន្ទោស ក្រោយមកប្តីក៏ចេញទៅបាត់ លុះព្រឹកឡើង គេប្រាប់ថាប្តីគាត់ ចងកស្លាបបាត់តែម្តង ៕
» ព័ត៌មានជាតិ » បុរសម្នាក់តូចចិត្តប្រពន្ធស្តីបន្ទោស សំរេចចិត្តចងក សម្លាប់ខ្លួន