ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២០ សីហា ២០១៦ ជាមួយនោះគ្នា ក៏នឹងធ្វើការស្រាវជ្រាវតាមចាប់បក្សពួកបន្តទៀត ព្រមទាំងអ្នកទទួលផលចោរកម្មផងដែរ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ជាម្ចាស់ម៉ូតូឈ្មោះឆាន ឆុំ ភេទប្រុស អាយុ៥៧ឆ្នាំ រួមសមាជិកគ្រួសារ កំពុងដេកលក់លក់ ស្របពេលដល់វេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១៩ សីហា ២០១៦ ត្រូវបានក្រុមចោរចូលមកកាត់សោបន្ទប់ក្រោមផ្ទះយកម៉ូតូម៉ាកC125 ឌ្រីមស៊េរី២០០៨ មួយគ្រឿង ពាក់ស្លាកលេខ1E-5234 យកទៅបាត់ មិនដឹងជាទៅទីណា។
ចំពោះករណីទី២វិញ ស្ថិតត្រង់ចំនុចក្រោមផ្ទះពលរដ្ឋឈ្មោះពិន សុខឃឿ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិថ្មីខ ឃុំរកាគយ ស្រុកកងមាស ក៏មានចោរមួយក្រុម នាំគ្នាបំពុលឆ្កែងាប់អស់៣ក្បាល ។ បន្ទាប់មក លួចកាត់សោយកម៉ូតូC125 ស៊េរី២០០៨ ពាក់ស្លាកលេខកំពង់ចាម 1P-9400 ដែលមានម្ចាស់ឈ្មោះចឹក ម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ដោយយកទៅបាត់ ។ លុះព្រឹកឡើងត្រូវម្ចាស់មិនឃើញម៉ូតូ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរកាគយ ដើម្បីឱ្យជួយអន្តរាគមន៍ តាមរកម៉ូតូដែលបាត់នោះ ។
បន្ទាប់មក ជំនាញបានរាយការណ៍មក លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ក៏ចាត់កម្លាំងធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនបានជនទាំង២ក្រុមនោះជាបន្តបន្ទាប់ ។
ជនសង្ស័យម្នាក់ឈ្មោះយ៉ាន ថន ហោតូ ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន លួចម៉ូតូនៅក្នុងស្រុកព្រៃឈរ ។ ចំណែកម្នាក់ទៀតឈ្មោះប៊ិន ប៉ានិត ហៅសឿនទិត ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិថ្មីខ ឃុំរកាគយ ស្រុកកងមាស ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ ៕