ភ្នំពេញ៖ កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម្ចាស់បន្ទប់ឈ្មោះ ឆន ធាង ភេទស្រី អាយុ២៦ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសាលាវីស័យ ឃុំបូសស្រមោច ស្រុកប្រាសាទបាឡាំង។
ជនសង្ស័យឈ្មោះ ប៉ែន រ៉ង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបមិនពិតប្រាដក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូង ខេត្តកណ្តាល។
នៅមុនពេលកើតហេតុម្ចាស់បានទៅសម្រាកនៅក្នុងបន្ទប់បងប្អូនដែលនៅជិតគ្នា ដោយចាក់សោចោល បន្ទាប់មកស្រាប់ឃើញមានមនុស្សប្រុសជាជនសង្ស័យដើរចេញពីបន្ទប់ជនរងគ្រោះដោយមានសង្ស័យទើបហៅសួតែជនសង្ស័យព្យាយាមរត់គេចធ្វើឲ្យបង្កការភ្ញាក់ផ្អើលស្រែកឆោឡោឡើងដេញចាប់បានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ជនរងគ្រោះឲ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលរួបគាត់បានទៅមើលក្នុងបន្ទប់ខ្លួនទើបដឹងថា បាត់លុយខ្មែរចំនួន៣មឺុនរៀលនិងសម្ភារមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនមានគ្នា២នាក់ដោយម្នាក់ទៀតនៅចាំខាងក្រោមដោយឡែកខ្លួបគេបានមកធ្វើសកម្មភាពខណៈលួចបានចេញមកវិញស្រាប់តែប្រជាពលរដ្ឋដេញចាប់តែម្តងហើយម្នាក់ទៀតគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ ឆ្កិះសោបន្ទប់ជួលបានសម្រេច ម្ចាស់មកទាន់ចាប់វាយទ្រមខ្លួន