ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ឡាន​០៣​គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​និង​ជំនាញ​បង្ក្រាប ខណៈ​ដែល​ឡាន​ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​ ​

ឡាន​០៣​គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​និង​ជំនាញ​បង្ក្រាប ខណៈ​ដែល​ឡាន​ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​ ​

មណ្ឌលគិរី​៖ រថយន្ត​សាំ​យ៉ុង​០៣​គ្រឿង ត្រូវបាន​កម្លាំង​របស់​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រួម​នឹង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាប ខណៈ​ដែល​រថយន្ត​ទាំង​០៣​នេះ ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​នៅក្នុង​រថយន្ត​យកទៅលក់​អោយ​ឈ្មួញ​នៅ​ក្រៅ​ខេត្ត ។​
​ហើយ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ២១​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែ​សីហា​នេះ ត្រង់​ចំនុច​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ។​
​បើ​តាម​ការលើកឡើងរ​បស់​លោក កាន់ ពេញ អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​បានអោយដឹងថា ប្រតិបត្តិកា​រប​បង្ក្រាប​រថយន្ត​ខាងលើ កម្លាំង​សមត្ថកិច្ច និង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ចំនួន​០២​នាក់ ទី​១​ឈ្មោះ ម៉ិច ម៉ាច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ជា​ជនជាតិខ្មែរ ទី​២​ឈ្មោះ មិុច តុង​ឡេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ដូចគ្នា ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់​គេចខ្លួន​បាត់ នៅពេល​សមត្ថកិច្ច និង​ជំនាញ​ចុះបង្ក្រាប​។​
​លោក​បាន​បន្តទៀតថា ចំពោះ​ឈើ​ដែល​រថយន្ត​ខាងលើ​ផ្ទុក​ក្នុង​រថយន្ត​សុទ្ធតែ​ឈើ​កែឆ្នៃ​ជា​ទ្វារ និង​អង្អួច បើ​គិត​ជា​មែត្រ​គូប​នៅ​មិនទាន់​ដឹង​នៅឡើយ ពីព្រោះ​ជំនាញ​មិនទាន់​ធ្វើ​ការវាស់វែង ចំណែក​រថយន្ត​០៣​គ្រឿង​នឹង​ជនសង្ស័យ​០២​នាក់​ព្រមទាំង​ឈើ​កែឆ្នៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​ជំនាញ បញ្ជូន​ទៅ​ខ័ណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិនៃ​ច្បាប់ ៕
14079766_249855885413898_8918739824567511870_n 14102323_249855842080569_7282917789043283956_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya