ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប្តី​មិន​នៅផ្ទះ នាំ​ប្រុស​ស្នេហ៍​មក​ដេក​ក្នុង​បន្ទប់​

ប្តី​មិន​នៅផ្ទះ នាំ​ប្រុស​ស្នេហ៍​មក​ដេក​ក្នុង​បន្ទប់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​យប់ ថ្ងៃទី​១៩ ខែ​សីហា តាម​បណ្តោយ ផ្លូវលំ​ស្ថិត​នៅក្នុង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​បុរស​ជា​ប្តី មានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ​២៥​ឆ្នាំ មុខរបរ​អ្នកបើករថយន្ត ដឹក​អ្នកដំណើរ ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ស្នាក់​នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ មាន​ស្រុកកំណើត ភូមិ​ឌុន​ឡេត ឃុំ​គូក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ចំណែក​ប្រពន្ធ ដែល​លួច​មាន​សហាយ ឈ្មោះ នៅ មុំ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ ខាងលើ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ស្ពឺ រៀបការ​ជាមួយ​គ្នា បាន​៧​ឆ្នាំ បង្កើត​បាន​កូនស្រី​ម្នាក់ អាយុ​២​ឆ្នាំ ។ ចំណែក សហាយ មានឈ្មោះ រស់ សារ៉ាន់ អាយុ​៣៦​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ​យីហោ​ចេ​សិន ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្ចារ​អំពិល ឃុំ​បារាយ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​
​ប្តីអ​ភ័​ព្ទ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​រៀបការ ជាមួយ ប្រពន្ធ​របស់​គាត់ អស់​រយៈពេល ៧​ឆ្នាំ​មកហើយ ដោយ​មាន​កូនស្រី អាយុ​២​ឆ្នាំ​ម្នាក់ ជា​ចំណងដៃ ប៉ុន្តែ​គាត់​ជា​អ្នកបើក រថយន្ត​រត់​ឈ្នួល ពី​ខេត្ត​កំពង់ស្ពឺ មក​ភ្នំពេញ ឡើង​ចុះៗ​មិនសូវ​បាន នៅ​ជាមួយ​ប្រពន្ធ​ជាប់លាប់​ទេ ដេក​នៅ​តាម​ខេត្ត​ច្រើន ជាង​។​
​ប្តី​រងគ្រោះ​បាន​និយាយ​បន្តទៀតថា មួយ​រយៈពេល​នេះ ប្រពន្ធ​របស់​គាត់ ខុសប្លែក​ពី​មុន ធ្វើឲ្យ​គាត់​សង្ស័យថា លួច​សហាយ តែ​មិន​មាន ភស្តុតាង​គ្រប់គ្រាន់ ទើប​នៅ​យប់កើតហេតុ ប្អូនថ្លៃ​របស់​គាត់ បាន​ឃើញ​ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍ ចូលទៅ​ក្នុង​បន្ទប់ តាំងពី​ម៉ោង​៧​យប់ ក៏​បាន​ទូរស័ព្ទ ទៅ​ប្រាប់​រូប​គាត់ ដឹង​រឿង​ហើយ ក៏​បាន​បើករថយន្ត ចេញពី​ខេត្ត​កំពង់ស្ពឺ មក​ទាំង​យប់ ។​
​ពេលមកដល់ មិនបាន​ធ្វើ​អ្វី​ទេ បាន​ទៅប្តឹង​មេភូមិ ដំណាក់​ធំ​១ ឲ្យជួយ​អន្តរាគមន៍ ទើប​លោក​មេភូមិ រាយការណ៍​ទៅ សមត្ថកិច្ច​ចុះ​មក​ដល់ បន្ទប់​ជួល គោះទ្វារ មួយសន្ទុះ ទើប​ស្ត្រី​ជា​ប្រពន្ធ បាន​បើកទ្វារ​ចេញមក ធ្វើ​ដូចជា​អត់​ដឹង​រឿង​អី​ទេ ដោយ​ស្លៀក​រ៉ូប​ពេលយប់ ចំណែក​ប្រុស​សហាយ បាន​រត់​ចូល ក្នុង​បន្ទប់ទឹក ទាំង​ខ្លួន អ​ក្រា​ត​កាយ តែ​ភ្លាមៗ​នោះ ស្ត្រី​ជា​ប្រពន្ធ បាន​បោះ​កន្សែង ទៅឲ្យ​សហាយ​រុំ​ខ្លួន ចេញ​មក​ស្លៀកពាក់ ពេល​ដែល​ប្តី​ដើរ​រក​ឃើញ នៅក្នុង​បន្ទប់ទឹក ។​
​ក្រោយ​ចាប់​ភស្តុតាង​បាន​ហើយ បុរស​ជា​ប្តី មិន​ប្រើ​អំពើហិង្សា​ទៅលើ​សហាយ​នោះទេ ដោយ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​រក​យុត្តិធម៌  ចំណែក​ប្រពន្ធ បាន​ស្រែកយំ សំពះអង្វរ ប្តី​ថា រូប​គាត់​ឈប់ ធ្វើ​អីចឹង​ទៀតហើយ​។​
​បុរស​ជា​ប្តី​បាន​សុំ​ឲ្យ សមត្ថកិច្ច ជួយ​អន្តរាគមន៍ សុំ​លែងលះ​គ្នា ហើយ​ប្រគល់​កូនស្រី អាយុ​២​ឆ្នាំ ទៅ​ឲ្យ​ប្រពន្ធ និង​សុំ​ចែក ទ្រព្យសម្បត្តិ​ពាក់កណ្តាល​ម្នាក់ ធ្វើ​ម៉េច បើ​គេ​អស់​ចិត្ត​ពី​គាត់​ហើយ ៕
fc5c1b01ecbacfd2e2965b1b942a0376

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya