ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ ចោល​សព​ក្នុង​ចំការ​ដំឡូង​ ​

បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ ចោល​សព​ក្នុង​ចំការ​ដំឡូង​ ​

ខេត្ត​បាត់ដំបង ៖ មាន​ករណី​ឃាតកម្ម មួយ​បាន​កើតឡើង ស្ថិតក្នុង​ចំណុច​៣២ ក្រុមទី​៣ ភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​០២ ទៅ​០៣​នាក់ មិន​ស្គាល់​សាវតា បាន​នាំគ្នា​ធ្វើ​សកម្មភាព ចាក់​សំលាប់ ជនរងគ្រោះ​ម្នាក់ ឈ្មោះ អ៊ុល ច​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ក្បែរ​កន្លែងកើតហេតុ ។​
​ជនសង្ស័យ​បាន​ចាក់​សំលាប់​ជនរងគ្រោះ​ដោយ​ដែកឆាប​ចំនួន​០៦​កន្លែង ចំ​ពីក្រោយ​ខ្នង​០៤​ដែកឆាប ចំ​ខ្លួន​ពីមុខ​ក្រោម​ដោះ​ស្ដាំ​០១​ដែកឆាប និង ចំ​កន្ដៀត​ក្អម​ខាងស្ដាំ​០១​ដែកឆាប បណ្ដាលអោយ​ស្លាប់ និង​កន្លែងកើតហេតុ រួច​ក្រុម​ជនសង្ស័យ ក៏​បាន​ប្លន់​យក​ម៉ូតូ របស់​ជនរងគ្រោះ ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ អត់​ផ្លាកលេខ ជិះ​រត់គេច​ចេញ​ទៅ​បាត់​។​
​បច្ចុប្បន្ន សាកសព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម​ប្រពៃណីយ៌ ចំណែកឯ ក្រុម​ជនសង្ស័យ កំពុង​ត្រូវបាន កងរាជអាវុធហត្ថ ស្រុក​សំឡូត សហការ​ជាមួយ ជំនាញ​អហ​ខេត្ត តាមដាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​យក​មក​ផ្តន្ទាទោស តាមច្បាប់ ៕

14045626_1742656649332186_5416499070220060512_n 14045737_1742656975998820_8202492721904681837_n 14079838_1742657049332146_2741328777494070414_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya