ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា ដោយ​សុវត្ថិភាព​ហើយ

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា ដោយ​សុវត្ថិភាព​ហើយ

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​គណៈប្រតិភូ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច ទៅ​ប្រទេស​ទីម័​រខាង​កើត ដើម្បី​ចូលរួម​ខួប លើក​ទី​៤១​នៃ​ការបង្កើត កងកម្លាំង​រំដោះជាតិ របស់​ប្រទេស​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ របស់​នាយក​រដ្ឋមន្ត្រី ប្រទេស​ទីម័​រខាង​កើត​ផងដែរ​។​
​ក្រោយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ទៅ​ប្រទេស​ទីម័​រខាង​កើត កាល​ពី​ម្សិលមិញ សម្តេច​តេជោ ហ៊ុន សែន បាន​ជួប​ជាមួយ លោក Rui Maria de Aruajo នាយករដ្ឋមន្ត្រី​ទី​ម័រ ដោយ​បាន​ចុះ​កិច្ចព្រមព្រៀង សំខាន់ៗ ចំនួន​៣ ត្រូវបាន​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ទី​ម័រ កិច្ចព្រមព្រៀង​ទាំងនោះ​រួមមាន​៖ ១) កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​ទេស និង​សេដ្ឋកិច្ច​,២)​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ និង​ទី​៣) អនុស្សារណៈ យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​ការងារ​។​
​នៅ​ថ្ងៃ​ដដែល​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០​កន្លែង ដល់​និស្សិត​ទី​ម័រ ឲ្យមក​សិក្សា​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង ប្រទេស​ទី​ម័រ​។​
​ក្រៅពីនោះ តាមរយៈ សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជាក់បន្ថែម​ថា កម្ពុជា ក៏​នឹង​ផ្តល់​នូវ​កិច្ច​សហការ​ជាច្រើន​ទៀត ដូចជា​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ជាដើម ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​មួយ​នេះ​។​តែ​បើ​ទោះ បី​ជា​យ៉ាងណា កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ទី​ម័រ ជួយ​ទិញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ផងដែរ ដែល​តាម​ការរំពឹង​ទុក​ទី​ម័រ នឹង ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​មួយចំនួន ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​របស់​គេ​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​អារម្មណ៍​មោទនភាព ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​ទី​ម័រ ឲ្យបាន​ឆាប់​ចូល​ជា​សមាជិក​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។​
​គួរបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ មន្ត្រីជាន់ខ្ពស់​ដែល​អមដំណើរ​សម្តេច​តេជោ រួមមាន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​, លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល ព្រមទាំង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា មួយចំនួនទៀត​៕

fn-2016-08-20-14-31-35-0 sd2-1 sd-12

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya