ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ពី​បទ​ធ្វើ​ចរាចរណ៍​លុយ​ដុល្លារ​ក្លែងក្លាយ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ពី​បទ​ធ្វើ​ចរាចរណ៍​លុយ​ដុល្លារ​ក្លែងក្លាយ ​

កោះកុង​៖ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​យក​លុយ​ដុល្លារ ក្លែងក្លាយ​ប្រហែល​៥០០០​ដុល្លារ ធ្វើ​ចរាចរណ៍ នៅលើ​ទឹកដី​ខេត្ត​កោះកុង នៅ​ចំណុច​ចាំ​យាម​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្ត​កោះកុង​។ ការចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​នេះ មានការ​រួមសហការ ជាមួយ​កម្លាំង​អធិការ​ស្រុក​មណ្ឌល​សី​ម៉ា និង​ប្រជាពលរដ្ឋ​ជា​អា​ជីករ បាន​ទាន់ពេលវេលា មិន​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​ចរាចរណ៍ លុយ​ដុល្លារ​ក្លែងក្លាយ​រត់​រួច​ខ្លួន​ឡើយ​។​
​ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ​៖ ១-​ឈ្មោះ អាន ប៉េង​ហ៊​ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​២-​ឈ្មោះ ប៊ុន ឃីម ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ រឹបអូស​រថយន្ត​១​គ្រឿង ម៉ាក Camry បា​ឡែន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 2A 0414 ដកហូត​បាន​លុយ​ដុល្លារ​ក្លែងក្លាយ​ក្រដាស​១០០$ ចំនួន​៣២​សន្លឹក ក្រដាស​១០$​ចំនួន​១៧៥​សន្លឹក ក្រដាស​៥០​ចំនួន​១​សន្លឹក ក្រដាស់​៥០០០​ពាន់​រៀល​ក្លែងក្លាយ​ចំនួន​១៨៤​សន្លឹក ប្រាក់​បាត​ដែល​ជនសង្ស័យ​ដូរ ពី​អាជីវករ​បាន​ចំនួន​៦៧០០០​បាត តែ​ត្រូវបាន ប្រគល់​ទៅឲ្យ​ចាស់​ដើម​វិញ​អស់ហើយ​។​
​លោក មីន រស្មី បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់ បាន​យក​ដុល្លារ​ក្លែងក្លាយ មក​ធ្វើ​ចរាច​នៅលើ​ទឹកដី​ខេត្ត​កោះកុង ប្រហែល ៥០០០​ដុល្លារ​។​
​ជាមួយគ្នានេះ លោក មីន រស្មី ន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាជីវករ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ផ្តល់​ព័ត៌មាន​ឲ្យបាន​ឆាប់រហ័ស ដល់​សមត្ថកិច្ច​ងាយស្រួល ចាត់ការ​ជនសង្ស័យ​ហើយ​។ ចំពោះ​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង និង​វត្ថុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕
fn-2016-08-20-13-12-58-1 fn-2016-08-20-13-12-58-2 fn-2016-08-20-13-12-58-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya